ចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងមុនសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ

ទីក្រុងប៉េកាំងនឹងធ្វើសមយុទ្ធកម្លាំងយោធានៅជុំវិញដែនកោះបារ៉ាសែលដែលមានជម្លោះស្ថិត នៅក្នុងសមុទ្រចិនខាងត្បូង ។ នេះបើតាមរដ្ឋបាលសុវត្ថិភាពដែនសមុទ្រ ប្រកាសកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មុនពេលសេចក្តីសម្រេចមួយ ចេញដោយតុលាការអន្តរជាតិទីក្រុងឡាអេ ពាក់ព័ន្ធជម្លោះរវាងចិន និងហ្វីលីពីននោះ ។

ប្រទេសចិនតែងតែធ្វើសមយុទ្ធដដែលជាដដែលនៅសមុទ្រចិនខាងត្បូង ទីដែលទឹកដីនៅទីនោះមានការទាមទារត្រួតស៊ីគ្នាពីវៀតណាម, ហ្វីលីពិន, ម៉ាឡេស៊ី, ប្រ៉ុយណេ និងតៃវ៉ាន់ ។ ស្ថានការណ៍តានតឹងកើនឡើងនៅមុនសេចក្តី សម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសស្វ៊ីស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ពាក់ព័ន្ធជម្លោះរវាងចិន នឹងហ្វីលីពីន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ។

សេចក្តីថ្លែងការណ៍សង្ខេបមួយផ្សព្វផ្សាយនៅលើគេហទំព័រ, រដ្ឋបាលសុវត្ថិភាពផ្លូវសមុទ្ររបស់ចិនបានបញ្ជាក់ថា សមយុទ្ធអាចនឹងធ្វើឡើងនៅអំឡុងពីថ្ងៃទី១៥ ដល់ថ្ងៃទី១១ ខែកក្កដា ។ ទីតាំងធ្វើសមយុទ្ធរួមមាន ចាប់ពីផ្ទៃសមុទ្រភាគខាងកើតដែនកោះ Hainan ចុះទៅភាគខាងក្រោម ដែលក្នុងនោះ មានរួមបញ្ចូលដែនកោះប៉ារ៉ាសែលផងដែរ ។

ប្រភពនេះមិនបានបញ្ជាក់ព័ត៌មានឲ្យបានពិស្តារនោះទេ គ្រាន់តែហាមឃាត់ថា ស្ថិតនៅអំឡុងពេលធ្វើសមយុទ្ធកើតឡើងនោះ នាវាទាំងឡាយមិនអនុញ្ញាតឲ្យឆ្លងកាត់តំបន់ទាំងនោះឡើយ ។

សូមបញ្ជាក់ថា ដែនកោះប៉ារ៉ាសែល ត្រូវបានទាមទារជាចំណែកផងដែរពីប្រទេសវៀតណាម និងតៃវ៉ាន់។

ចិនបានកសាងផ្លូវអាកាសនៅលើដែនកោះ Woody ជាទីកន្លែងដែលចិនបង្ហាញវត្តមានរបស់ខ្លួនច្រើនជាងគេនៅលើដែនកោះប៉ារ៉ាសែលនោះ ។ មន្ត្រីអាមេរិកបានអះអាងថា ចិនបានដាក់ប្រព័ន្ធមីស៊ីលបាញ់ចេញពីដីទៅលើលំហរអាកាសនៅទីនេះជាច្រើនគ្រាប់។

ចិនបានបញ្ជាក់ថា ខ្លួនមានសិទ្ធិពេញលេញក្នុងការធ្វើអ្វីមួយដែលខ្លួនចង់ធ្វើ ពីព្រោះវាស្ថិតនៅលើដែនកោះនៃសមុទ្រចិនខាងត្បូង ។ វាជាទឹកដីរបស់ចិនតាំងពីបរុមបុរាណមកម្ល៉េះ ។

សមុទ្រចិនខាងត្បូងជាច្រកផ្លូវសមុទ្រមួយយ៉ាងសំខាន់ ដែលរៀងរាល់ឆ្នាំមានការចរាចរណ៍ទំនិញឆ្លងកាត់ក្នុងទំហំទឹកប្រាក់រហូតដល់៥ពាន់ពាន់លានដុល្លារអាមេរិក ។ ទីតាំងនេះសម្បូរដោយធនធានធម្មជាតិ និងជាច្រកសមុទ្រប្រកបដោយុទ្ធសាស្ត្រថែមទៀតផង ៕ សុរ្ម័ន

china_to_hold_drills_in_south_china_sea_ahead_of_court_ruling_m6

the-alleged-on-going-land

Loading...

Leave a Reply

Your email address will not be published. Required fields are marked *