ចិនរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន២០នាក់ក្នុងនោះមាន២ករណីនៅទីក្រុងប៉េកាំង

អាជ្ញាធរចិនបាននិយាយនៅថ្ងៃសៅរ៍ថ្ងៃទី ២៦ ធ្នូថា ប្រទេសចិនបានកត់ត្រានូវករណីឆ្លង COVID-19ថ្មីចំនួន២០ករណីកាលពីថ្ងៃទី២៥ ធ្នូដែលកើនឡើងពី១៤ករណីនៅថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ដកស្រង់នៅព្រឹកថ្ងៃទី២៦ ធ្នូនេះ។

គណៈកម្មការសុខភាពជាតិចិនបានបង្ហាញនៅក្នុងព្រឹត្តិប័ត្រប្រចាំថ្ងៃរបស់ខ្លួនថា ១២ករណីថ្មីត្រូវបាននាំចូល។ ក្នុងចំណោមករណីឆ្លងក្នុងស្រុកចំនួន៨ករណី ៦ករណីមកពីខេត្ដ Liaoning ភាគឦសាន និង ២ករណីទៀតមកពីរដ្ឋធានីប៉េកាំង។

លើសពីនេះទៀតករណីមានករណីឆ្លងចំនួន១៩ ត្រូវបានគេរាយការណ៍នៅថ្ងៃទី២៥ ធ្នូដែលកើនឡើងពី១៧ថ្ងៃមុន។ ប្រទេសចិនមិនរាប់បញ្ចូលអ្នកជម្ងឺកូវីដ-១៩នៅក្នុងបញ្ជីដែលបានបញ្ជាក់ពីសរុបនោះទេ។

សូមបញ្ជាក់ថា ប្រទេសចិនឥឡូវនេះបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩រុបចំនួន ៨៦.៩៣៣នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរនៅចំនួន៤.៦៣៤នាក់ ៕

Loading...