ចិន​បញ្ជូន​មី​ស៊ី​លបាញ់​ចេញពី​ដី​ទៅ​លើ​លំហរ​អាកាស​ទៅ​កាន់​ដែន​កោះ​ដែល​មាន​ជម្លោះ​

​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សារព័ត៌មាន​ Fox​ News​ បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​ពី​រូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប​ស៊ី​វិល​ថា​ កងកម្លាំង​យោធា​ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​ផ្ទាល់​ដី​ទៅ​លើ​លំហរ​អាកាស​ដែល​មាន​លក្ខណៈ​ទំនើប​នោះ​នៅ​តំបន់​ប្រជុំ​កោះ​ដែល​កំពុង​មាន​ជម្លោះ​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​

​កាសែត​ Fox​ News​ បាន​បន្ត​ថា​ រូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប​ស៊ី​វិល​អន្តរជាតិ​ ImageSat​ International​ បាន​បង្ហាញ​ថា​ ជើង​ទម្រ​២​ក្នុង​ចំណោម​៨​នៃ​មី​ស៊ី​លបាញ់​ចេញ​ផ្ទាល់​ដី​ទៅ​លើ​អាកាស​ រួម​ជាមួយ​ប្រព័ន្ធ​រ៉ា​ដា​ផង​ដែរ​ ត្រូវ​បាន​ពង្រាយ​នៅ​លើ​កោះ​ឈ្មោះ​ Woody​ ដែល​ជា​ដែន​កោះ​មួយ​ស្ថិត​ក្នុង​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​

​ដែន​កោះ​ Woody​ នេះ​បាន​និង​កំពុង​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​រវាង​វៀតណាម​ ចិន​ និង​តៃវ៉ាន់​ ។​

​លោក​ Bill​ Urban​ អ្នកនាំពាក្យ​មន្ទីរ​បង់​តា​ហ្គូ​ន​បាន​ថ្លែង​ថា​ ខណៈ​ដែល​យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​បញ្ហា​ដែល​ក្រុម​ស៊ើបការណ៍​ទើប​ស៊ើប​ដឹង​នោះ​ យើង​ក៏​បាន​ពិនិត្យ​មើល​បញ្ហា​នេះ​យ៉ាង​ម៉ត់ចត់​ផង​ដែរ​ ។​

​ព័ត៌មាន​ខាងលើ​នេះ​បាន​លេចឡើង​ ខណៈ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​បណ្តា​មេដឹកនាំ​ប្រទេស​សមាគម​ន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​នោះ​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​ សាន់​នី​ឡេ​ន​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ សហរដ្ឋអាមេរិក​ ។​

​នៅ​ឯ​សន្និសីទ​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ អា​មេ​រិ​ក​នេះ​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​មាន​ប្រសាសន៍​ថា​ លោក​ និង​បណ្តា​មេដឹកនាំ​

​អាស៊ី​អាគ្នេយ៍​ បាន​ពិភាក្សា​អំពី​តម្រូវការ​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ បាន​ព្រមព្រៀង​គ្នា​ថា​ ជម្លោះទឹកដី​ណាមួយ​ដែល​នៅ​ទីនោះ​ គួរតែ​ត្រូវ​បាន​ដោះស្រាយ​ ដោយ​សន្តិវិធី​ និង​ទៅ​តាម​រយៈ​មធ្យោបាយ​ផ្លូវច្បាប់​ ។​

​កាលពី​ខែមករា​ ឆ្នាំ​២០១៦​ នាវាចម្បាំង​មួយ​គ្រឿង​របស់​កងទ័ពជើងទឹក​អា​មេ​រិ​កបាន​ឆ្ពោះទៅ​កាន់​ទីតាំង​ចម្ងាយ​តែ​១២​ម៉ៃ​ប៉ុណ្ណោះ​ពី​ដែន​កោះ​ហ​ Triton​ ស្ថិត​នៅ​ក្នុង​ប្រជុំ​ក្រោះ​ហ​ Paracel​ ។​ សកម្មភាព​នេះ​ ត្រូវ​មន្ទីរ​បង់​តា​ហ្គូ​ន​លើក​ឡើង​ថា​ ជា​គោលដៅ​ដើម្បី​ប្រឆាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ វៀតណាម​ និង​តៃវ៉ាន់​នៅ​ក្នុង​កា​រិ​ត​ត្បិត​សិទ្ធិ​សេរីភាព​ការ​ធ្វើ​នាវាចរណ៍​នៅ​តំបន់​នេះ​ ។​ រដ្ឋាភិបាល​ចិន​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​របស់​អា​មេ​រិ​ក​ដែល​បង្ករឿង​បែប​នេះ​ ។​

​សារព័ត៌មាន​ Fox​ News​ បាន​បញ្ជាក់​ថា​ រូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប​កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ទីតាំង​ខាងលើ​ គឺ​ពុំ​ឃើញ​មាន​មី​ស៊ី​ល​នោះ​ឡើយ​ ប៉ុន្តែ​សម្រាប់​រូបភាព​ចាប់​បាន​កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​វិញ​ គឺ​ថត​បាន​រូបភាព​មី​ស៊ី​ល​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ទីនោះ​ ។​

​សារព័ត៌មាន​ដដែល​បន្ត​ថា​ មន្ត្រី​បាន​លើក​ឡើង​តាម​រូបភាព​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ជា​ប្រភេទ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ HQ-9​ ដែល​មាន​រយៈ​ចម្ងាយ​១២៥​ម៉ៃ​ (២០០​គីឡូម៉ែត្រ​)​ ។​ មី​ស៊ី​ល​នេះ​អាច​គំរាមកំហែង​ដល់​ការ​រំលោភ​ចូល​ដែនអាកាស​ ទាំង​ស៊ី​វិល​ និង​យោធា​ ដែល​ហោះ​ទៅ​ក្បែរៗ​នេះ​ ។​

​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ ទស្សនាវដ្តី​ការទូត​ បាន​ផ្សព្វផ្សាយ​ថា​ ប្រទេស​ចិន​បាន​និង​កំពុង​សាងសង់​មូលដ្ឋាន​សម្រាប់​ឧទ្ធម្ភាគចក្រ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ដែន​កោះ​ Duncan​ ប្រជុំ​កោះ​ Paracel​ នោះ​ផង​ដែរ​ ៕​

HQ-9-TEL-Stowed-1S

sansha-paracel-south

Loading...

Leave a Reply

Your email address will not be published. Required fields are marked *