ចិន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​តាម​ចាប់​អ្នកទោស​សេដ្ឋកិច្ច​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​

​កាលពី​ថ្ងៃ​ទី​៨​ ខែមករា​ ប៉ូលិស​ចិន​ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​ តាម​ចាប់ខ្លួន​អ្នកទោស​សេដ្ឋកិច្ច​ អ្នក​ ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ដែល​បានរ​ត់ទៅ​ លាក់ខ្លួន​នៅ​បរទេស​សម្ងំ​រស់នៅ​យ៉ាង​ សុខសាន្ដ​ ។​ កម្លាំង​ប៉ូលិស​ចិន​ប្រមាញ់​ បាន​អ្នកទោស​៦៨០​នាក់​ដែល​ត្រូវ​នាំ​មក​ កាន់​ប្រទេស​ចិន​វិញ​កាត់ទោស​ទៅ​តាម​ ផ្លូវច្បាប់​ ។​

​ស្នងការ​ប៉ូលិស​ចិន​បាន​ប្រកាស​ឱ្យ​ ដឹង​ថា​ ចំនួន​អ្នកទោស​ពាក់ព័ន្ធ​អំពើ​ពុក​ រលួយ​ និង​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​ មាន​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​ ឡើយ​ ។​ អ្នកទោស​៦៨០​នាក់​បាន​បញ្ជូន​ មក​កាន់​ប្រទេស​ចិន​កាត់ទោស​ធ្វើ​ឡើង​ អំឡុង​ខែកក្កដា​ដល់​ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​នៅ​ទូ​ទាំង​ប្រទេស​ចិន​ មាន​មន្ដ្រី​គ្រប់​ ជាន់ថ្នាក់​ប្រមាណ​១៨​ពាន់​នាក់​រត់​ភៀស​ ខ្លួន​ទៅ​រស់នៅ​បរទេស​ក្នុង​រយៈពេល​២០​ ឆ្នាំ​កន្លង​មក​ ហើយ​ការ​ចាកចេញ​ទៅ​ បរទេស​នោះ​បាន​យក​ប្រាក់​ទៅ​ជាមួយ​ សរុប​១២៩​ពាន់​លាន​ដុល្លារ​ ។​

​តាម​តួលេខ​របស់​សម្ពន្ធមិត្ដ​សេដ្ឋ​ កិច្ច​ពិភពលោក​GFIG​ បាន​ប៉ាន់​ប្រមាណ​ ថា​ ចិន​បាន​បាត់បង់​ទឹកប្រាក់​រហូត​ដល់​ ១,០៨​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាក់​ កាល​ឆ្នាំ​២០០២-២០១១​ ដែល​ប្រាក់​ ទាំងនោះ​ត្រូវ​មន្ដ្រី​ពុក​រលួយ​នាំ​ចេញ​ទៅ​ បរទេស​ឱ្យ​គ្រួសារ​របស់​ខ្លួន​រស់នៅ​យ៉ាង​ សុខសាន្ដ​ ៕

Liu Zhijun

Loading...

Leave a Reply

Your email address will not be published. Required fields are marked *