ចិន​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​ បន្ទាប់​ពី​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ​

​អាជ្ញាធរ​ចិន​បាន​ពង្រឹង​សន្តិសុខ​ ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​ ក៏​ដូច​ជា​ដាក់​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់​ឲ្យ​ឈរជើង​នៅ​តំបន់​ស៊ី​ន​ជាង​ បន្ទាប់​ពី​នៅ​តំបន់​ភាគ​ខាងលិច​របស់​ចិន​មួយ​នេះ​បាន​កើត​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​

​រដ្ឋាភិបាល​បាន​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​តំបន់​នេះ​ ព្រមទាំង​អនុម័ត​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អភិវឌ្ឍន៍​តំបន់​ដែល​ជា​បេះដូង​របស់​ក្រុម​អ៊ុយ​ហ្គ័​រ​នោះ​ផង​ដែរ​ ខណៈ​ដែល​ស្ថានការណ៍​នៅ​តែ​តានតឹង​ ហើយ​កងកម្លាំង​សន្តិសុខ​នៅ​តែ​ប្រុង​ជើងការ​ជា​និច្ច​នោះ​ ។​

​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ដែរ​ថា​ ប្រទេស​របស់​ខ្លួន​ប្រឈម​មុខ​ធ្ងន់​ពី​ការ​គំរាមកំហែង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ និង​ក្រុម​ផ្តាច់ខ្លួន​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ី​ន​ជាង​ និង​តំបន់​ដែល​ស្វយ័ត​របស់​ក្រុម​អ៊ុយ​ហ្គ័​រ​ជាដើម​ ។​

​ពលរដ្ឋ​ម្នាក់​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​អ៊ុយ​ហ្គ័​រ​ រស់នៅ​ក្នុង​តំបន់​ Aksu​ ភាគ​ខាងត្បូង​ខេត្ត​ស៊ី​ន​ជាង​ ឈ្មោះ​ Gulnur​ Amati​ បាន​ថ្លែង​ថា​ ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគតិច​របស់​គេ​១០០​នាក់​ មាន​ម្នាក់​ ឬ​២​នាក់​គឺជា​ភេរវ​ករ​ ។​ ប៉ុន្តែ​យើង​ប្រឆាំង​ពួក​គេ​ជា​និច្ច​ ។​ យើង​មាន​ក្តី​សង្ឃឹមថា​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​ស៊ី​ន​ជាង​ ហើយ​នៅ​ពេល​នោះ​នឹង​មានការ​អភិវឌ្ឍន៍​ ជីវិត​រស់នៅ​របស់​យើង​ល្អ​ប្រសើរ​ នៅ​ពេល​មាន​ស្ថិរភាព​ ។​

​នៅ​ក្នុង​តំបន់​ Aksu​ នោះ​មាន​បិទ​ និង​ចង​ព្យូ​រពាក់​ស្លោក​ប្រឆាំង​ទៅ​លើ​ក្រុម​ជ្រុលនិយម​នានា​នៅ​តាម​ដងផ្លូវ​ ខណៈ​ដែល​នៅ​តាម​ភោជនីយដ្ឋាន​ មិន​អនុញ្ញាត​ឲ្យ​អ្នក​ពាក់​ស្បៃ​គ្រប​មុខ​ ឬ​ពាក់មួក​កាតឹប​ចូល​នោះ​ឡើយ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ពិ​បាល​ប្រដាប់​ដោយ​អាវុធ​ធ្ងន់​ផង​ដែរ​បាន​ដើរ​ល្បាត​នៅ​ក្នុង​តំបន់​មិន​អាច​ធ្លោយ​បាន​ឡើយ​ ហើយ​ក៏​ជា​ការ​ធានា​ដល់​សន្តិសុខ​នៅ​ក្នុង​តំបន់​ផង​ដែរ​ ។​

​លោក​ Zhuo​ Zexue​ អ្នកស្រុក​ជនជាតិ​ហាន​ម្នាក់​បាន​និយាយ​ថា​ ការ​ចាត់វិធានការ​បង្ក្រាប​ដើម្បី​ធ្វើ​ឲ្យ​សន្តិសុខ​សាធារណៈ​កាន់តែ​ប្រសើរ​ ដូច​ជា​អ្វី​ដែល​យើង​បានឃើញ​នៅ​ពេល​នេះ​ហើយ​ ។​ បើសិនជា​គ្មាន​ការ​បង្ក្រាប​នោះ​ទេ​ ពួក​គេ​ក៏​មិន​ហ៊ាន​ចេញពីផ្ទះ​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ នៅ​តំបន់​ខាងលើ​នេះ​តែងតែ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ជា​និច្ច​ ។​ ក្រុម​បង្ក​ហិង្សា​ត្រូវ​រដ្ឋាភិបាល​ចិន​ចាត់ទុកជា​ក្រុម​ជ្រុលនិយម​ភាគតិច​អ៊ុយ​ហ្គ័​រ​ដែល​បង្ក​ហិង្សា​ដោយ​ប្រើ​កាំបិត​ដេញ​កាប់​មនុស្ស​មិន​រើសមុខ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន​អះអាង​ថា​ ដោយសារ​តែ​មានការ​គាបសង្កត់​ សិទ្ធិ​សេរីភាព​ និង​ជំនឿ​សាសនា​របស់​ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​នោះ​ខ្លាំង​ពេក​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ចិន​ ទើប​មានការ​ផ្ទុះ​ហិង្សា​សងសឹក​បែប​នេះ​ ៕​

 

china-politics-tiananmen-xinjiang_bej922_43242245 172825-xinjiang

Loading...

Leave a Reply

Your email address will not be published. Required fields are marked *