ចុងសប្តាហ៍នេះកីឡាករមាស សុជាតិ ជួបជាមួយកីឡាករថៃ Kong Kangvan

ភ្នំពេញ៖ តាមការផ្គូផ្គង់ របស់គណៈកម្មការ ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសម្រេចដាក់ឲ្យកីឡាករ មាស សុជាតិ មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះ Kong Kangvan នៅក្នុងកម្មវិធីប្រដាល់ជើងឯក TV5 by K.cement នាយប់ថ្ងៃសៅរ៍ ទី២១ ខែមេសា ២០១៨ ក្នុប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ។

ប្រភពព័ត៌មាន ពីអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក សេង កដិកា បានឲ្យដឹងថា ការដដាក់ឲ្យកីឡាករ មាស សុជាតិ ជួបប្រកួត ជាមួយកីឡាករថៃ Kong Kangvan ដើម្បីបង្កើនភាពសប្បាយរីករាយ បន្ថែមលើការប្រកួតជាលក្ខណៈដណ្តើមពានរេង្វាន់ របស់ TV5 Knock out series by K. cement ដែលឆ្លងចូលវគ្គជម្រុះ៨នាក់ក្នុងសប្តាហ៍នេះដែរ។
លោក បានបន្តថា តាមកាតកត់សម្គាល់ មា សុជាតិ មានទំលាបវាយលឿន និងខ្លាំង ប៉ុន្តែ កម្លាំងកាយសម្បទារឹងមាំ ។ Kong Kangvan គេក៏ល្អនិងខ្លាំងដែរ។ អ្នកប្រដាល់ថៃរូបនេះ គេមានភាពខ្លាំងខាងជង្គង់ និង កែង ហើយពេលប្រកួតកៀកឬអោបគ្នា Kong Kangvan ក៏ប៉ិនកាច់ផ្តួលគូប្រកួតដែរ។ គេវាយមួយៗទេតែច្បាស់ និងចំគោលដៅល្អ។

ទោះជាយ៉ាងនេះក្តី សម្រាប់ការប្រកួតលើកនេះ មិនដឹងថា មាស សុជាតិ អាចឈ្នះ Kong Kangvan បានឬអត់នោះទេ?។ តែយ៉ាងណា Kong Kangvan ប្រហែលជាមិនឈ្នះ មាស សុជាតិ នោះទេ ដោយសារសុទ្ធខ្លាំងក្នុងការវាយសម្រុក ទៅដៃគូប្រកួត។

មាស សុជាតិ មានប្រវត្តិប្រកួតចំនួន៨៦លើក ឈ្នះ៧៦លើក ចាញ់១០លើក ខណៈដែល Kong Kangvan គេមានប្រវត្តិប្រកួតចំនួន៨៤លើក ឈ្នះ៦៦លើក ចាញ់១៧លើក និងស្មើ០១លើក។ Kong Kangvan នេះគេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក៕

 

Loading...