ចុង​ខែមករា​នេះ​ អង្គការ​សុខភាព​ពិភពលោក​ចាប់ផ្ដើម​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​វីរុស​អេ​បូ​ឡា​

​នៅ​​ចុង​ខែម​ករា​ខាង​មុខ​​នេះ​ អង្គការ​ សុខភាព​ពិភពលោក​បា​ន​ចាប់ផ្ដើម​សាក​ ល្បង​វ៉ាក់សាំ​ង​ចំនួន​២​ប្រឆាំង​នឹង​​វីរុស​ អេ​បូ​​ឡា​។​ ការ​ធ្វើ​សា​កល្ប​ង​នោះ​អាច​ ធ្វើ​ឡើ​ង​នៅ​ក្នុង​​ប្រទេស​អាហ្វ្រិ​ក​ដែល​​​មាន​ ឆ្លង​រាត​ត្បាត​មេ​រោគ​​អេ​បូ​ឡា​ ។​

​អ្នកនាំពាក្យ​WHO​បាន​ប្រាប់​អ្នក​ កាសែត​ថា​ វ៉ាក់សាំង​ចំនួន​ពីរ​នឹង​ត្រូវ​ គេ​ប្រើ​សាកល្បង​ចាក់​ទៅ​លើ​ក្រុម​មនុស្ស​ ដែល​គ្មាន​ជំងឺ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ មាន​ឆ្លង​រាតត្បាត​មេរោគ​អេ​បូ​ឡា​។​ សេចក្ដី​សម្រេចចិត្ដ​នេះ​ធ្វើ​ឡើង​ នៅ​ក្នុង​ កិច្ចប្រជុំ​តាម​អី​ន​ធើ​ណេ​ត​មួយ​របស់​អ្នក​ ជំនាញ​សុខភាព​ និង​អង្គការ​សុខភាព​ ពិភពលោក​ ។​

​វ៉ាក់សាំង​ទាំង​ពីរ​ដែល​ផលិត​ដោយ​ មន្ទីរពិសោធន៍​អា​មេ​រិ​កាំ​ង​ កា​ណា​ដា​ និង​អង់គ្លេស​ ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​តេ​ស្ដិ៍​ សាកល្បង​ប្រកបដោយ​ជោគជ័យ​រួច​មក​ ហើយ​នៅ​មន្ទីរពិសោធន៍​និង​នៅ​ក្នុង​ ចំណោម​មនុស្ស​ស្ម័គ្រចិត្ដ​ ក្នុង​បណ្ដា​ ប្រទេស​ផ្សេងៗ​កន្លង​មក​។​ ពោល​គឺ​ លទ្ធផល​អាច​ទទួលយក​បាន​ និង​គ្មាន​ប៉ះ​ ពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ដែល​បាន​ ទទួល​សាកល្បង​ចាក់​វ៉ាក់សាំង​ ។​

​តាម​នាយិការ​រង​របស់​អង្គការ​សុខ​ ភាព​ពិភពលោក​ ការ​ធ្វើ​តេ​ស្ដិ៍​សាក​ ល្បង​នឹង​ចាប់ផ្ដើម​ដំបូង​នៅ​ចុង​ខែមករា​ ក្នុង​ប្រទេស​លី​ប៊ី​រី​យ៉ា​ដែល​មាន​ករណី​ឆ្លង​ មេរោគ​អេ​បូ​ឡា​ខ្លាំង​ជាងគេ​។​ បន្ទាប់​ មក​ ប្រតិបត្ដិការ​តេ​ស្ដិ៍​សាកល្បង​វ៉ា​ក់​ សាំង​នឹង​បន្ដ​ធ្វើ​នៅ​ខែកុម្ភៈ​ ក្នុង​ប្រទេស​ ហ្គី​ណេ​ និង​ស៊ៀ​រ៉ា​ឡេ​អ័ន​។​ ក្រុម​មនុស្ស​ ៤.៥០០​នាក់​នឹង​ត្រូវ​ទទួល​ការ​ចាក់​វ៉ា​ក់​ សាំង​សាកល្បង​ ក្នុង​ដំណាក់កាល​ទី​មួយ​។​ បន្ទាប់​ពី​រង់ចាំ​លទ្ធផល​វ៉ាក់សាំង​ ពី​២​ ទៅ​៤​សបា្ដហ៍​ គេ​នឹង​អាច​ចាប់ផ្ដើម​ដំណាក់​ កាល​សាកល្បង​ទី​២​ទៅ​លើ​មនុស្ស​ ៤.៥០០​នាក់​ផ្សេង​ទៀត​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *