ចុះទឹកស្រះដកព្រលិតធ្វើម្ហូបរអិលជើងលង់ទឹកស្លាប់ចោលប្រពន្ធ និងកូន៦នាក់យ៉ាងអាណោចអាធ័ម

ប៉ៃលិន៖ បុរសម្នាក់ដែលគេស្គាល់ជាអ្នកប្រកបមុខរបរជាកម្មករមានជីវភាពក្រីក្រ បានចុះទៅដកប្រលិតក្នុងស្រះដើម្បីយកមកធ្វើហ្ហូប ហើយក៏រអិលជើងធ្លាក់ក្នុងទឹកជ្រៅបណ្តាលឱ្យលង់ស្លាប់ចោលប្រពន្ធនិងកូនប្រុសស្រីតូចៗ០៦នាក់គ្មានអ្នកណាដឹង ។ សាកសពបន្ទាប់មកត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី២៣ខែ០៦ឆ្នាំ២០១៦ស្ថិតនៅចំណុចស្រះទឹកខាងក្រោយផ្ទះបុរសរងគ្រោះក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បុរសរងគ្រោះមានឈ្មោះ ឈិន ព្រួញអាយុ៥៥ឆ្នាំដែលមានប្រពន្ធឈ្មោះ ប៉ាវហនអាយុ៥១មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ បើតាមប្រភពព័ត៌មាននគរបាលនៃអធិការស្រុកសាលាក្រៅបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានផឹកស្រាស្រវឹង ហើយបន្ទាបប់មកក៏ដើរទៅដកប្រលិតនៅក្នុងស្រះទឹកខាងក្រោយផ្ទះបុរសរងគ្រោះមានចម្ងាយប្រហែល៤០ម៉ែត្រ ។

លុះក្រោយប្រពន្ធកូនបាត់គាត់យូមិនឃើញត្រទប់មកផ្ទះវិញ ក៏នាំគ្នាទៅរកបុរសរងគ្រោះ ហើយទៅដល់មាត់ស្រះឃើញស្បែកជើងនិងសម្លៀកបំពាក់បាត់មនុស្ស ក៏សង្ស័យថាបុរសរងគ្រោះលង់ទឹក ក៏នាំគ្នាចុះទៅរាវកន្លែងដើមប្រលិតក៏ស្រាប់ប្រទះឃើញបុរសរងគ្រោះ ស្លាប់តាំងពីពេលណានោះទេ នៅពេលនោះបានស្រង់សពចេញពីក្នុងទឹកដាក់លើគោកទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកត្រួតពិនិត្យសព ។

សមត្ថកិច្ចត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យសពរកឃើញថា បុរសរងគ្រោះពិតជាស្លាប់ដោយលង់ទឹកមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។

ការស្លាប់បុរសខាងលើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺបុរសរងគ្រោះទំនងជាចុះទៅក្នុងទឹកស្រះហើយរអិលជើងចូលកន្លែងទឹកជ្រៅក៏បណ្តាលឱ្យលង់ស្លាប់តែម្តង ជម្រៅទឹកស្រះជាង៣ម៉ែត្រ ។

សាកសពក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីខែ្មរ ៕ ពាយព្យ

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *