ចុះបង្ក្រាបទីតាំងឆ្នោត ជនជាតិវៀតណាម ឈ្មោះ «ចែមុំ» ឃាត់មនុស្ស៦នាក់, ធ្លាប់ចុះចាប់៣ដង

ខេត្តកំពង់ចាម៖ ម្ចាស់ទីតាំងបើកល្បែងកន្ទុយលេខ ជាជនជាតិវៀតណាមឈ្មោះ រស់ សុជាតា ហៅចែមុំ អាយុ៤០ឆ្នាំ ស្ថិតនៅក្រុមទី១៤ សង្កាត់-ក្រុង-ខេត្តកំពង់ចាម ដែលជាមេកន្ទុយលេខ ដុះស្លែដ៏ធំប្រចាំទីរួមខេត្តនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន និងមានការសម្របសម្រួល ពីតំណាងអយ្យការនោះ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាប និងឃាត់មនុស្សចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។
មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់ ថា «ទីតាំងកន្ទុយលេខមួយនេះ យើងនិងកម្លាំអាវុធហត្ថធ្លាប់ចុះបង្ក្រាប ៣ដងមកហើយ ប៉ុន្តែនៅពេលដែលតុលាការ ដោះលែងមេឆ្នោតរូបនេះ បានបន្តបើកលេងទៀត មិនរាងចាលនោះឡើយ ដោយលើកទី១ នគរបាលខេត្តចុះចាប់ លើកទី២ នគរបាលក្រុងចុះចាប់ និងលើកទី៣ កម្លាំងអាវុធហត្ថចុះចាប់»។
បើតាមមន្រ្តីនគរបាលរូបនេះ សម្រាប់ប្រតិបត្តិការ ចុះបង្ក្រាបលើកទី៤នេះ ខាងមន្រ្តីតុលាការនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្រោយពេលដែលកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់នោះ។ ក្រោយការចុះបង្ក្រាបរួច ក្រៅពីការចាប់ខ្លួនមនុស្សទាំង ៦នាក់ កម្លាំងនគរបាលក៏បានដកហូតនូវវត្ថុតាងមួយចំនួនផងដែរ ហើយនៅពេលនេះកំពុងសួរនាំបន្តទៀត នៅការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការតាមច្បាប់៕

IMG-25

Loading...

Leave a Reply

Your email address will not be published. Required fields are marked *