ចុះរាវម៉ូទ័របូមទឹកបណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់ក្នុងទឹក

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈចុះរាវម៉ូទ័រទឹកបណ្តាលឲ្យឆក់ស្លាប់ក្នុងទឹក ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ យាប់ កុំ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពបញ្ជាកក់ថា មុនកើតហេតុ ជនរងគ្រោះបានចុះរាវម៉ូទ័របូបទឹក នៅត្រពាំងទឹកក្រោយផ្ទះ ហើយក៏បានឆក់ខ្សែភ្លើងស្លាប់ នៅក្នុងទឹកតែម្តង។

ករណីខាងលើជំនាញសមត្ថកិច្ចបានពិនិត្យលើសាកសពជនរងគ្រោះ ដោយមានការចូលរួមពលោកមេភូមិ និងក្រុមគ្រួសារជនរងគ្រោះ ហើយទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើង ពិតប្រាកដមែន ៕ មណ្ឌលច្បារមន

Loading...