ចុះអនុវត្តដីកាសម្រេចរបស់តុលាការកំពូលរឿងប្តឹងទាមទារដីកេរ្តិ៍ពីសង្គមចាស់

ភ្នំពេញ ៖ ប្រជាពលរដ្ឋ មួយគ្រួសារ បាននាំគ្នា ក្រាញននៀលនិង ស្រែករកយុត្តិធម៌ ខណះដែលសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ហេង ប៊ុនឡុង អាជ្ញាសាលានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះទៅអនុវត្តដីកាសម្រេចរបស់តុលា ការកំពូលលេខ២២ដ.ស ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ ដែលបានរឹបអូសដីទំហំ២៩០២ម៉ែត្រការ៉េទៅអោយអ្នកឈ្នះក្តី ។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទោះបីជាយ៉ាងណាការអនុវត្តដីកាសម្រេចខាងលើនេះ បានដោយជោគជ័យ ក្រោមដំណក់ទឹកភ្នែក អ្នកចាញ់ក្តី និងអ្នកភូមិស្រែកថាអយុត្តិធម៌ណាស់ ។ អ្វីដែលមានការចាប់អារម្មណ៍ នៅក្នុងការចុះអនុវត្តដីកានេះ គឺសមត្ថកិច្ចពុំបានជូនដំណឹងដល់អ្នកចាញ់ ក្កីអោយបានដឹងមុនឡើយ ហើយនៅក្នុងការចុះអនុវត្តទៀតសោធ អភិបាលស្រុក មេឃុំមិនបានដឹងមិនបានចូលរួមនិងមេភូមិក៏មិនបានចូលរួមនោះដែរ ។

តាមសមត្ថកិច្ចចម្រុះបានអោយដឹងថា ការចុះអនុវត្តដីកានេះ ធ្វើឡើងទៅតាមអំណាចដីកាសម្រេច លេខ ២២ដ.ស ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ របស់តុលាការកំពូល តាមពាក្យស្នើសុំរបស់ម្ចាស់បំណុលដែលបានប្តឹងទាមទារដីកេរ្តិ៍ ពីសង្គមចាស់ រវាងដើមចោទឈ្មោះ យ៉ាន់ សាវ ផ្ទេរសិទ្ធិទៅអោយ កូនឈ្មោះ សាវ ខឿន អាយុ៣១ឆ្នាំ (ជាចុងបណ្តឹងសារទុក្ខ) ហើយចុងក្រោយបានផ្ទេរទៅអោយឈ្មោះ ឡូញ លាប និងចុង ចម្លើយ ឈ្មោះឈឺន ឈឿប (ជាម្ចាស់បណ្តឹងសារទុក្ខ) ដែលបានប្តឹងផ្តល់គ្នាប្រមាណជាង២០ឆ្នាំមកហើយ ។

លោក ឈឺន ឈឿប ភេទប្រុស អាយុ៥៧ឆ្នាំ ជាអតីយោធានៅខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ដី និងជាអ្នកចាញ់ក្តីបានអោយដឹងថាកា រអនុវត្តដីកាសម្រេចនេះជារឿងអយុត្តិធម៌ដែលតុលាការ ប្រគល់ដីរបស់គាត់ដែលបានរស់នៅតាំងពីឆ្នាំ ១៩៧៩ ទៅឲ្យ ម្ចាស់ដើមតាំងពីសង្គមចាស់ ។

តាមអ្នកចាញ់ក្តីបានអោយដឹងទៀតថា គាត់និងគ្រួសារបានរស់នៅលើដី ទំហំ ប្រមាណ ៦០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ។ នៅឆ្នាំ១៩៨០ សម័យសាធារណៈ រដ្ឋប្រជាមានិតកម្ពុជា ភូមិឃុំសម័យនោះក៏បានចែកដីនោះជារបងភូមិឃុំរឹងមាំ ដើម្បីអោយគាត់គ្រប់គ្រងដូចគ្នានឹងប្រជា ពលរដ្ឋជាច្រើនគ្រួសារដទៃទៀតដែរ ។ លុះនៅឆ្នាំ១៩៩៥ស្រាប់តែអ្នកភូមិម្នាក់ឈ្មោះ យ៉ាន់ សាវ ដែលបច្ចុប្បន្នគាត់បានស្លាប់បាត់ទៅហើយបានមកសុំដីកេរ្តិ៍សម័យសង្គមរាស្ត្រនិយម នៅផ្នែកខាងក្រោយផ្ទះគាត់តែគាត់មិនអោយហើយ ក៏បានប្តឹងទាមទារដីរបស់គាត់ដែលជាអំណោយរដ្ឋ ទំហំប្រមាណ៥៥ម៉ែត្រ គុណនឹង ៦០ម៉ែត្រ មួយកំណាត់ខាងក្រោយតែម្តង ។

លោកឈឺន ឈឿប បានបន្តទៀតថា នៅពេលមានការប្តឹងទាមទារដីកេរ្តិ៍ ស្រាប់តែសាលាដំបូងខេត្តកណ្តាលនិងតុលាការកំពូលបានចេញដីកាប្រគល់ដីនោះទៅអោយ ឈ្មោះយ៉ាន់ សាវ ហើយចុះមកអនុវត្តជាច្រើនលើមកហើយ មិនបានសម្រេច តែលើនេះបានលើកគ្នាមកស្ងាត់ៗ ដោយពុំបាន ជួនដំណឹងមុននោះទេ ហើយសូម្បីតែមេស្រុកមេឃុំមេភូមិក៏ មិនបានចូលរួមដែរ ។

គួរបញ្ជាក់ថា កន្លងមកលោក ឈឺន ឈឿប រួមទាំងក្រុមគ្រួសារនិងអ្នកភូមិចំនួន១៩នាក់ ដែលបានផ្តិតមេដៃ គាំទ្រធ្វើសាក្សី និងទទូចសុំអោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិ បណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តជួយរកយុត្តិធម៌ តែគ្មានប្រសិទ្ធិភាព ។
អ្វីដែលហួសចិត្តនោះគឺក្រុមកម្លាំងចម្រុះចុះមកអនុវត្តសាលដីនោះមិនបានជូនដំណឹងទៅកូនបំណុលមុននោះទេ គឺមានមេ ភូមិជូនដំណឹងតែ៥នាទីមុនប៉ុណ្ណោះ ស្រាប់តែកម្លាំងចម្រុះចុះ មកអនុវត្តតែម្តង ហើយមានការប្រទាញប្រទង់គ្នាជាមួយនឹង ម្ចាស់ដីស្របច្បាប់ផងដែរ ។ ជាងនេះទៀត នៅក្នុងកំណត់ ហេតុ ក៏មិនមានមេឃុំមេភូមិចូលរួមចុះហត្ថលេខាទេ ៕

Loading...