ចុះ ​លែង​ទឹក​រណ្តៅ​ត្រាក់ទ័រ​ជីក លង់​ស្លាប់​ក្មេងស្រី​ម្នាក់

ខេត្តកណ្តាល ៖ ក្មេងស្រី​ម្នាក់​បាន​លង់ទឹក​រណ្តៅ​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​២៤ កញ្ញា ម្សិលមិញ នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល។​

​បើតាម​លោក ម៉ែន សុខឿន អធិការ​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ​មានឈ្មោះ ទិ​ត្យ រិ​ន​ដា អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ រិ​ន ទិ​ត្យ និង​ម្តាយ​ឈ្មោះ គីម រី មុខរបរ​កសិករ។​

​លោក​អធិកា​ថា នៅ​មុនពេល​កើតហេតុ​កុមារ​រងគ្រោះ និង​កុមារា​ឈ្មោះ សេក យួន អាយុ​៦​ឆ្នាំ​បាន​ទៅលេង​ត្រង់​ដី​រណ្តៅ រួច​ក៏បាន​ធ្លាក់ចូល​ក្នុង​រណ្តៅ​ទឹក​ជ្រៅ ហើយ​លង់​ស្លាប់​តែម្តង នៅពេលនោះ​កុមារា​ឈ្មោះ សេក យួន រត់​ទៅប្រាប់​ជីតា​របស់​កុមារ​រងគ្រោះ​ទៅ​រាវរក​និង​ឃើញ​ជនរងគ្រោះ តែ​ស្លាប់​បាត់ទៅហើយ៕

09_25_2015_03_56_07ApG44x_JuYiwEZppVf52N7n-LYMpdhof08jret4A8

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *