ចូលច្រៀងខារ៉ាអូរខេនៅក្លឹបហ្គោឌិនស្តារ មិនមានលុយឱ្យគេ ត្រូវម្ចាស់ហាងប្តឹងចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះជាសាវើយភេទ ប្រុស អាយុ២២ឆ្នាំរស់នៅភូមិសូភី សង្កា ត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះអាតឆេនភេទ ប្រុស អាយុ ២៤ឆ្នាំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង បានប្តឹងឈ្មោះ សុខ ម៉ាប់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិ ត្រាសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អំពីករណីឆបោក។

លោកឧត្តមសេនីយ៍ត្រី ឱក បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មុនពេលកើតហេតុនៅរលៀលម៉ោង៣ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥ ឈ្មោះ សុខ ម៉ាប់បានជួលរថយន្តឈ្មោះអាតឆេនទៅសៀមរាបក្នុងតំលៃ១៥០ដុល្លាក្រោយពេលនិយា យត្រូវគ្នាហើយពេលឡើងជិះរថយន្តនោះឈ្មោះសុខម៉ាប់ក៏បានខ្ចីលុយម្ចាស់រថយន្តបន្ថែម២០ម៉ឺនរៀលទៀតដើម្បីយកលុយនោះទៅឲ្យស្រីម្នាក់ដែលខំម៉ៅរថយន្តឲ្យខ្លួន។

លោកឱក បូរិន្ទបានបន្តទៀតថាលុះជិះមកដល់ក្រុងសិរីសោភ័ណឈ្មោះសុខម៉ាប់នោះបានឲ្យរថយន្តត្រឡប់ទៅក្រុងប៉ោយប៉ែតវិញលុះរថយន្តជិះមកដល់ចំណុចស្ពានទឹកថ្លាឈ្មោះម៉ាប់ឲ្យម្ចាស់រថយន្តជិះមកភូមិត្របែកវិញ ក្នុងឃុំបោស្បូវ ព្រោះមានឈ្មោះវណ្ណាបានវេលុយមកឲ្យពេលដែលម្ចាស់រថយន្តជិះទៅដល់ផ្ទះឈ្មោះវណ្ណានោះស្រាប់តែនាំគ្នាផឹកស៊ី រហូតដល់ម៉ោង៧យប់។

លោកឱក បូរិន្ទក៏បាននិយាយបន្តទៀតថាក្រោយពីផឹកស៊ីស្រវឹងរៀងខ្លួនហើយឈ្មោះសុខម៉ាប់ក៏បានបបួលទៅច្រៀងខារាអូរខេនៅក្លឹបហ្គោឌិនស្តារបន្តរហូតដល់យប់ជ្រៅលុះម្ចាស់ហាងគិតលុយអស់ចំនួនទឹកប្រាក់២៩៣ដុល្លាឈ្មោះម៉ាប់នោះគ្មានលុយឲ្យម្ចាស់ហាងៗបានទូរសព្ទ័ទៅប្តឹងកងរាជអាវុធហត្តឲ្យចុះមកឃាត់ខ្លួនឈ្មោះម៉ាប់យកមកអាវុធហត្ថខេត្តដើម្បីសាកសួរ។

ម្ចាស់ហាងនិយាយថានៅយប់នោះមានរថយន្តមួយគ្រឿងបានចូលមកផឹកស៊ីក្នុងហាងរបស់ខ្លូនរហូតដល់ម៉ោង៣យប់ជ្រៅអស់ទឹកប្រាក់ចំនួន២៩៣ដុល្លាគ្មានលុយឲ្យក៏ប្តឹងអាវុធហត្ថឲ្យចាប់តែម្តង។ជនសង្ស័យឈ្មោះម៉ាប់ត្រូវបានកងរាជអាវុធហត្ថកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *