ចូលព្រៃរើសអុសក្បែរច្រករបៀងព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះ រងរបួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ កម្មករស៊ីឈ្នួលដក និងដាំដំឡូងមីម្នាក់ បានជាន់មីន បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះបានដើរចូលទៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្បែរច្រលរបៀងសេះងាប់ ក្នុងភូមិសាស្ត្រព្រំប្រទល់ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ម្សិលមិញ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មឿន ស៊ីថា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងស្នាក់នៅក្នុងបន្ទាយកងទ័ពអភិវឌ្ឍន៍យោធភូមិភាគទី៥ ប្រចាំនៅច្រកសេះងាប់ មានមុខរបរស៊ីឈ្នួលដក និងដាំទ្បូងមីឲ្យគេ។
លោកអធិការថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅរើសអុស នៅចំណុចខាងលើ ហើយជនរងគ្រោះក៏បានជាន់ត្រូវមីន បណ្តាលឲ្យផ្ទុះរងរបួលធ្ងន់ ចំត្រង់ក្បាល ដងខ្លួន និងដាច់ដៃខាងឆ្វេង។ បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។
គួររំលឹកថា បញ្ហាផ្ទុះគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ តែងបង្កទុកទោសដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់បន្ទាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ ដែលចូលព្រៃកាប់អុស ឬប្រកបរបរចិញ្ចឹមជីវិត ដោយចូលព្រៃបះបន្លែព្រៃលក់៕
02_23_2016_09_28_36Untitled-3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *