ចូលរួម​រំលែក​ការលំបាក ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ឧបត្ថម្ភ​ទឹកបរិសុទ្ធ ១.០០០​កេស​ដល់​រដ្ឋបាល​រាជធានី​

​ភ្នំពេញៈ​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ​ប៊ុន​ថាំ បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ ចំនួន​១,០០០​កេស ដើម្បី​យកទៅជួយ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩ ។​
ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង កាលពី​ព្រឹក ថ្ងៃទី​០២​ឧសភា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ។​

​លោក​កើត ឆែ ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ដែល​បាន​ឧបត្ថម​ទឹកបរិសុទ្ធ​ទាំងនេះ​ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី មេរោគ​កូ​វីដ​-១៩ ។​នេះ​ជាការ​ជួយ​ចំពេល​វេលា​៕

Loading...