ចេញពីផឹកស៊ីស្រវឹងបើករថយន្តបុករនាំងដែកពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្តបុករនាំងដែកពុះចែកផ្លូវបាក់អស់១១ផ្ទាំង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិតាងួនសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។

អ្នកបើកបររថយន្តបង្កឈ្មោះផាត់ ស៊ីណាតហៅ ខាន់សុខាភេទប្រុស អាយុ៣៣ឆ្នាំមុខរបរបើករថយន្ត ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តបង្កម៉ាកហ៊ីណូ ប្រភេទយីឌុបពណ៌សលាយខៀវ ពាក់ស្លាកលេខបាតដំបង3A 0822ទៅផឹកស៊ីជាមួយមិត្តភក្កិគ្នា៤នាក់នៅតាមផ្លូវហាណូយ ខណ្ឌសែនសុខ ដោយផឹកអស់ស្រាបៀរមួយកេសទើបត្រឡប់ទៅផ្ទះវិញ បានធ្វើដំណើរពីកើតទៅលិចមកដល់ចំណុចខាងលើស្រវឹងខ្លាំងពេកបានរេចង្កូតទៅបុករនាំងពុះចែកទ្រូងផ្លូវអស់ចំនួន១១ផ្ទាំង ហើយរថយន្តបង្កបានបើករត់ទាំងជាប់រនំាងដែកទៅជាមួយចមា្ងយជាង៥០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។ក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *