ចេញពីពិធីជប់លៀងនៅកោះពេជ្រ ត្រូវហ្វូងចោរភ្ជង់ប្លន់ម៉ូតូស្គូពីបានសម្រេច ខណ្ឌដូនពេញទៀតហើយ!

ភ្នំពេញ៖ ជារឿងដដែលជាដដែលទេ ចំពោះក្រុមចោរប្រើកាំភ្លើងភ្ជង់ប្លន់ម៉ូតូហើយតែងតែរត់គេចខ្លួនដោយសុវត្ថិនៅក្នុងទឹកដីខណ្ឌដូនពេញ ក្រោមក្រសែភ្នែករបស់សមត្ថកិច្ចដ៏ច្រើនស្អេកស្អះ តែហាក់ដូចជាស្ពឹកស្រពន់នោះ ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នារីវ័យក្មេង២នាក់ បានឈរស្រែកយំ ក្រោយពីក្រុមចោរដកកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូ Scoopyមួយគ្រឿង យកទៅបាត់នៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ជិតជ្រកចូលទៅវត្តនាគវ័ន្ត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោង១១និង២០នាទីយប់ ។

នារីរងគ្រោះ ដែលមិនប្រាប់ឈ្មោះ បាននិយាយថា មុនកើតហេតុ ពួកគេទាំង២នាក់ បានជិះម៉ូតូមកពី កម្មវិធីជប់លៀងនៅក្នុងកោះពេជ្រ ដោយជិះតាមផ្លូវសហព័ន្ធរុស្ស៊ីនេះ លុះជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវចូលទៅវត្តនាគវ័ន្ត ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zommer X មិនចាំពណ៌ និងស្លាកលេខ បានឲ្យនាងឈប់ រួចដកកាំភ្លើងខ្លីភ្ជង់ និងគំរាមបាញ់សម្លាប់ចោល។

ប្រភពបន្តថា ដោយឮដូចនោះ ពួកនាងទាំង២នាក់ មានការភិតភ័យយ៉ាងខ្លាំង ក៏បានរត់ចោលម៉ូតូ ធ្វើឲ្យជនសង្ស័យមានឱកាស ក៏យកម៉ូតូជិះគេចចេញ ពីកន្លែងកើតហេតុបាត់ ដោយសុវត្ថិភាព។

នារីរងគ្រោះបានបញ្ជាក់ថា ម៉ូតូដែលត្រូវជនសង្ស័យ ប្លន់យកទៅបាត់នោះម៉ាក Scoopy ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1DQ-0774 ។

ក្រោយកើតហេតុពួកនាងទាំង២នាក់ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូជូននាងផង ប៉ុន្តែហាក់ដូចជាគ្មានសង្ឃឹមនោះទេ ពីព្រោះថា របស់ដែលបាត់ទៅហើយ មិនងាយនឹងរកឃើញណាស់សម្រាប់រាស្ត្រសាមញ្ញនោះ ប៉ុន្តែ បើមានខ្សែអ្នកធំវិញ ទំនងជារកឃើញឆាប់ ក៏អាចថាបានដែរ ៕

se

ee

Loading...

Leave a Reply

Your email address will not be published. Required fields are marked *