ចេញពីស្រុកមកលេងបងស្រីធ្វើការរោងចក្រ មិនទាន់បានជួបផង ត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ​​៖ អាសូរណាស់ចេញពីស្រុកមកលេងបងស្រីធ្វើការរោងចក្រ មិនទាន់បានជួបផង ត្រូវរថយន្តបុកស្លាប់បាត់ ហេតុការណ៍​នេះ​បានកើតឡើងនាម៉ោងជាង៩យប់ ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ​

​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញបុរស៣នាក់ ជិៈម៉ូតូមួយគ្រឿង តាមផ្លូវជាតិលេខ៤ លុះជិៈមកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់ (ជនរងគ្រោះនៅខេត្តកំពង់ឆ្នាំង)។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយពេលក្រោយ៕

 

Loading...