ចេញពី​ក្លឹ​ប​ដើរ​រក​ស្រី​នាំ​ទៅ​ផ្ទះសំណាក់​ ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​ដួល​សន្លប់​

​ភ្នំពេញ​ ៖​ យុវជន​៣​នាក់​ចេញពី​ហា​យ​ក្លឹ​ប​មាន​អារម្មណ៍​ចង់​នាំ​ស្រី​ទៅ​ផ្ទះសំណាក់​ បាន​នាំ​គ្នា​ដើរទៅ​ រក​ស្រី​មិន​ទាន់​បាន​ផង​ត្រូវ​ជន​ដៃដល់​២​នាក់​គប់​នឹង​ដុំ​ថ្ម​បណ្តាល​ឲ្យ​ដួល​សន្លប់​ម្នាក់​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ នៅ​មុខ​ភោជនីយដ្ឋាន​ បង្កង​យក្ស​ តាម​មហាវិថី​ព្រះ​មុនី​រ៉េ​ត​កែង​២៩៦​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​។​

 

ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ​ក្កិ​ជន​រង​គ្រោះ​ដែល​មិន​មាន​រង​របួស​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មាន​គ្នា​៣​នាក់​ជា​បុគ្គលិក​ហាង​ស៊ុប​គី​ស៊ុប​ ចប់​ម៉ោង​លក់ដូរ​ហើយ​បាន​នាំ​គ្នា​ទៅ​ចូល​ហា​យ​ក្លឹ​ប​ ដល់​ម៉ោង​កើតហេតុ​ខាងលើ​បាន​ដើរ​ចេញពី​ក្លឹ​ប​នឹកឃើញ​មាន​អារម្មណ៍​ស្នេហា​ក៏​បាន​ដើរ​ ទៅ​រក​ស្រី​នៅ​តាម​មហាវិថី​ព្រះ​មុនី​រ៉េ​ត​ម្តុំ​អាង​ទឹក​ស្តា​ត​អូ​ឡាំ​ពិ​ក​យក​ទៅ​ចូល​ផ្ទះសំណាក់​ ខណៈ​ពេល​ដើរ​មុខ​ហាង​បង្កង​យក្ស​មិន​ទាន់​ទាំង​ទាក់ទង​ស្រី​បាន​ផង​ ស្រាប់តែ​មាន​ជន​ ដៃដល់​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ដល់​បាន​គប់​នឹង​ដុំ​ថ្ម​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ ឈ្មោះ​ ញ៉ា​ញ់​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​តាម​ផ្លូវ​លេខ​២៩០​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌ​ ចំការមន​ ដេក​ដួល​សន្លប់​ ចំណែក​មិត្ត​ភ​ក្កិ​២​នាក់​ទៀត​មិន​មាន​រង​របួស​ទេ​ បាន​រត់គេច​ខ្លួន​ ។​

 

ក្រោយ​ពេល​កើតហេតុ​ជន​ដៃដល់​គេចខ្លួន​ទៅ​បាត់​នៅ​សល់​តែ​ជន​រង​គ្រោះ​ដេក​សន្លប់​នៅ​កន្លែង​កើតហេតុ​ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទើប​មិត្ត​ភ​ក្កិ​របស់​ជន​រង​គ្រោះ​២​នាក់​ទៀត​ ដែល​មិន​មាន​រង​របួស​បាន​ត្រឡប់​មក​វិញ​ហើយ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *