ចេញពី​លេង​ផ្ទះ​បងប្អូន ជិះ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​កិន​ស្លាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង និង​ម្នាក់ទៀត​បាន​ស្លាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក និង​កិន​ពីលើ កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃទី​២៨ ខែសីហា នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​វាល​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

​បុរសរងគ្រោះ​ត្រូវគេ​ឲ្យ​ដឹងថា ទី​១​ឈ្មោះ គឿន ថេ​ន អាយុ​២៨​ឆ្នាំមុន​រប​ជាងឈើ​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២​មិន​ស្គាល់ឈ្មោះ​នោះទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក Scopy ពណ៌​សបិទ​តែម​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-6544​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់ បន្សល់ទុក​តែ​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ -3B6742 នៅនឹងកន្លែង​កើតហេតុ។

​តាម​ប្រភពពី​សាច់​ញា​ត្តិ​បងប្អូន​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅលេង​បង​នៅ​ស្រុក​អង្គស្នួល រួច​ត្រឡប់មកផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ លុះ​មកដល់​ចំណុចកើតហេតុ​ជន​ង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​ដែល​បើកបរ​ប​ព្ច្រា​ស់ទិស​គ្នា​ជាន់​ហ្វាំ​ង​មិនទាន់ ក៏​បុក​ម៉ូតូ​ជនរងគ្រោះ ហើយ​កិន​ម៉ូតូ​នឹង​ជនរងគ្រោះ​បែកក្បាល​ស្លាប់​ម្នាក់​នៅ​កន្លែង និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ៕

 

08_29_2015_06_16_01AmXCzESah_JgN6yDgKAn4HlA9Pv2pyjMZMrymlsVw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *