ចេ​ញ​ពី​​ផឹក​​ បើក​ម៉ូ​តូ​​លឿ​ន​ បុក​​ដើម​​ខ្នុរ​​របួស​ធ្ងន់​ នៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ បុរស​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់​បាក់​ថ្ម​ង​ជើ​ស្ដាំ គ្រា​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ ហើយ​បើក​ម៉ូតូ​លឿន ទៅ​បុ​ក​​​ដើម​ខ្នុរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ២៩ មករា នេះ នៅ​ចំណុច​ភូមិ​ឃ្លាំង​លើ ភូមិ​ចំ​កា​រ​កៅ​ស៊ូ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

សាក្សី​បាន​ឲ្យ​ដឹងថា ដោយ​ទើប​ចេញពី​ផឹក ក្នុង​គោលដៅ​ទៅផ្ទះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ស្លែ​គ្មាន​ស្លាក​លេខ​យ៉ាង​លឿ​ន ទៅដល់​ចំណុចកើតហេតុ ដោយ​គេច​ពី​គល់ស្ពាន ក៍​ទៅបុក​គុល​ខ្នុរ យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​បាក់​ថ្ម​ង​ជើង​ស្ដាំ។

ជនរងគ្រោះ​ត្រូវគេ​ស្គាល់ឈ្មោះ ជួន តឿ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ។ ក្រោយ​កើតហេតុ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ចំការចេក ដើម្បី​ទ​ទួល​ការព្យាបាល៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *