ចែផលិតជាឈ្មួញដុះស្លែម្នាក់រកស៉ីឈើប្រណិតសមត្ថកិច្ចជំនាញមិនបង្ក្រាបសង្ស័យបានទទួលលាភសក្ការ:ហើយពីឈ្មួញរូបនេះ?

ខេត្តរតនគិរី៖ រថយន្តម៉ាកសាំយ៉ុងពីគ្រឿងពណ៌ស នឹងពណ៌ខៀវ អត់ស្លាកលេខបានដឹកជញ្ជូនឈើប្រណិតពេញរថយន្ត ចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកខេត្តរតនគិរីតាមបណ្តោយផ្លូវជាតិលេខ៧៨ បានដឹកចូលមកផ្ទះមេឈ្មួញដែលត្រូវបានគេស្គាល់ឈ្មោះ(ចែផលិត)ប្តីជាមន្ត្រីជល់ផលខេត្តរតនគិរីជាឈ្មួញដុះស្លែម្នាក់នៅក្រុងបានលុងសមត្ថកិច្ចជំនាញមិនបង្ក្រាបសង្ស័យបានទទួលលាភសក្ការ:ហើយមើលទៅ?។

ករណីរថយន្តដឹកឈើចូលនេះបានកើតឡើងកាលពីរសៀលម៉ោង១ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

គេបានសង្កេតឃើញផ្ទះមួយកន្លែងនេះមានម៉ូតូនឹងរថយន្តសាំយ៉ុងជាច្រើនគ្រឿងដឹកជញ្ជូនឈើប្រណិតចូលយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចជំនាញពាក់ពន្ធមិនធ្វើការទប់ស្កាត់នឹងបង្ក្រាបឡើយ។

ប៉ុន្តែម៉ូតូនឹងរថយន្តដឹកឈើទាំងនេះមិនបានបង់លុយឲ្យក្រុមសមត្ថកិច្ចជំនាញនោះទេគេនឹងធ្វើការទប់ស្កាត់បង្ក្រាបភ្លាមៗតែម្តង។

ចំណែកឈើប្រណិតដែលគេស្តុកទុកជាច្រើនម៉ែត្រគូបនោះគេនឹងបន្តដឹកជញ្ជូនទៅលក់នៅឯប្រទេសវៀតណាមតាមច្រកទ្វារអន្តជាតិអូរយ៉ាដាវកម្ពុជា-វៀតណាម។

ដោយឡែកក្រុមឈ្មួញដឹកឈើតាមសាំយ៉ុងបានត្អូញត្អែប្រាប់ថា មានកុងត្រូលជជុះក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នបានដាក់ពង្រាយនៅលើដងផ្លូវជាតិលេខ៧៨ ពីក្រុងបានលុងរហូតដល់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ នៅក្នុងមួយខែក្រុមសមត្ថកិច្ចបានយកលុយពីពួកគាត់ពី២០ម៉ឺនរៀលទៅដល់៤០ម៉ឺនរៀល។

ប្រភពបានបន្តទៀតថា ពួកគាត់រកស៉ីដឹកឈើនេះគ្រាន់តែចិញ្ចឹមប្រពន្ធកូនរបស់គេទេ។

ពួកគាត់ខ្ចីលុយពីធនាគារ មករកទិញឈើហ្នឹងគេ តែផ្ទុយទៅវិញលុយក៍អស់ ធនាគារចង់រឹបអូសផ្ទះដោយសារយឺតពេលបង់លុយឲ្យគេ។

បញ្ហាចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មានពុំអាចសុំការបំភ្លឺពីក្រុមសមត្ថកិច្ចនៅតាមដងផ្លូវនោះបានទេ ៕ វុទ្ធឦសាន

 

Loading...