ចែពៅនិងចែភាស់ដឹកឈើតាមរថយន្តសាំយ៉ុងរាល់ថ្ងៃឆ្លងកាត់ស្រុកស្នួល

ខេត្តក្រចេះ៖ គេរាយការណ៍ថារថយន្តសាំយ៉ុងយ៉ាងហោចណាស់ 10 គ្រឿងរបស់ឈ្មួញល្បីឈ្មោះពីរនាក់គឺចែពៅនិងចៅភាស់ដឹកឈើចេញពីតំបន់នានាក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីមួយផ្នែកនិងមួយផ្នែកទៀតក្នុងស្រុកស្នួលខេត្តក្រចេះឆ្ពោះតាមផ្លូវជាតិលេខ 7សម្ដៅខេត្តត្បូងឃ្មុំកំពង់ចាមព្រៃវែងនិងមួយផ្នែកឆ្ពោះទៅប្រទេសវៀតណាម។

ឈ្មួញល្បីឈ្មោះទាំងពីរនាក់គឺចែពៅនិងចែភាស់ដឹកឈើប្រភេទលេខ 2 ជារៀងរាល់ថ្ងៃតាមរថយន្តសាំយ៉ុងយ៉ាប់ណាស់១០គ្រឿងដោយមិនខ្លាចញញើតសមត្ថកិច្ចដ៏ច្រើនស្អេកស្កះនៅតាមផ្លូវនោះឡើយ។ឈើភាគច្រើនត្រូវបានដឹកចេញពីឃុំក្រញូងសែនជ័យដែលពួកឈ្មួញនៅតាមព្រៃដឹកមកទម្លាក់អោយឱ្យមេឈ្មួញទាំងពីរនាក់នេះបន្តដឹកដាក់តាមដេប៉ូឈើសំខាន់ៗនៅខេត្តត្បូងឃ្មុំកំពង់ចាមនិងខេត្តព្រៃវែង។

សកម្មភាពដឹកឈើរបស់ពួកគេជួនកាលបន្លំភ្នែកសមត្ថកិច្ចទាំងថ្ងៃនិងជួនកាលរថយន្តច្រើនគ្រឿងចេញដំណើរបន្តកន្ទុយគ្នានៅពេលយប់។ប្រភពបានអះអាងថាពួកឈ្មួញធ្វើសកម្មភាពហាក់ដូចជាបានត្រូវរ៉ូវជាមួយសមត្ថកិច្ចដ៏ច្រើនស្អេកស្កះនៅតាមផ្លូវរួចទៅហើយ។គេអះអាងថាចែពៅនឹងភាស់រកស៊ីដឹកឈឺយូរហើយប៉ុន្តែមិនដែលប្រឈមនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ចម្តងណាឡើយ។

ចែពៅនិងចែភាស់មិនអាចទាក់ទងសុំការបំភ្លឺបានទេក្នុងករណីនេះប៉ុន្តែសមត្ថកិច្ចមួយរូបដែលឈរជើងនៅតាមដងផ្លូវក្នុងស្រុកស្នួលទទួលស្គាល់ថាបុគ្គលទាំងពីរនាក់នេះមានពាក់ព័ន្ធនឹងរបររកស៊ីដឹកឈើនេះមែន៕

Loading...