ចោទថាសន្តិសុខផ្សារអូឡាំពិកវាយ ទៅដាក់បណ្តឹងឱ្យប៉ូលិសជួយធ្វើធ្វើអន្តរាគមន៏

ភ្នំពេញ៖ បុរសជាកម្មករលីសែងទំនិញដែលអះអាងរងគ្រោះចោទថា សន្តិសុខ(ផ្សារអូឡាំពិក)ប្រើអំពើហឹង្សាវាយលើខ្លួនខណកំពុង អង្គុយលេងនៅលើបង្កាន់ដៃកាំជណ្តើរផ្សារ ។ បណ្តាលឲ្យរងរបួស(បែកមាត់និងគ្រាំក្នុង) ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៩ខែកញ្ញា២០១៥ ។ បានទៅដាក់ពាក្យបណ្តឹងសូមឱ្យសមត្ថកិច្ច ប៉ុស្ត៏រដ្ឋបាលនគរបាលសង្កាត់អូឡាំពិច កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ខែកញ្ញា២០១៥នេះ សូមឱ្យចំណាត់ការជួយធ្វើអន្តរាគមន៏ ។
តាមសេចក្តីរាយការណ៏ឱ្យដឹងថា ជនរងគ្រោះដែលទៅដាក់បណ្តឹងនោះ ឈ្មោះថន ធារ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករលីសែងទំនិញក្នុងផ្សារ(អូឡាំពិក) ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន មានស្រុកកំណើតភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានអោយដឹងថា ។ កាលពីថ្ងៃកាលកើតខាងលើគាត់បានអង្គុយលើបង្កាន់ ដៃកាំជណ្តើរក្នុងផ្សារដែលគេហាមឃាត់មិនឲ្យអង្គុយ ពេលដែលសន្តិសុខផ្សារឃើញហើយ បានវាយគាត់របួសបែកបបូមាត់ ហើយវាយដងខ្លួនធ្វើឲ្យគ្រាំគ្រាទៀតផង ដោយគេចោទប្រកាន់ថាគាត់អង្គុយលើបង្កាន់ដៃជណ្ដើរជើងដែលជាកន្លែងហាមឃាត់ ។
ក្រោយពេលកើតហេតុរូបគេជាជនរងគ្រោះមិនដឹងជាប្តឹងនៅឯណាហើយអត់មានលុយផងក៏មិនបានទៅព្យាបាលរបួសភ្លាមៗទេបានទៅសម្ងំដេក ញាក់នៅបន្ទប់ជួលទាំងហើមស្ទុលរហូតម្ដាយ ទូរស័ព្ទពីស្រុកមកសួរនាំទើបរាប់ប្រាប់តាមដំណើររឿងរហូតដល់ព្រឹកថ្ងៃទី១១ ខែកញ្ញាទើបម្តាយនិងឪពុកមា បានខ្ចីលុយគេឡើងមកភ្នំពេញមកមើលរូបគេ។ ស្រ្តីជាម្ដាយជនរងគ្រោះឈ្មោះសេង ហ័រ អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែចំការ នៅស្រុកកំណើតបានអោយដឹងថា ទោះបីកូនគាត់ខុសគ្រាន់តែអង្គុយនៅលើបង្កាន់ដៃកាំជណ្ដើរដែលហាមឃាត់ក្តី ។ តែមិនគួរវាយកូនគាត់ដល់ថ្នាក់នេះទេគ្រាន់តែហៅអប់រំ ឬក៏បញ្ឈប់អោយធ្វើកម្មករលីសែងក៏បានមិនចំាបាច់វ៉ៃហើយបានប្រាប់ថា ទោះបីទៅប្ដឹងនៅទីណាក៏មិនឈ្នះគេដែរ ។តែគាត់គិតថាប្រទេសមានច្បាប់ បើអ្នកឯងវាយបង្ករបួសស្នាមដោយចេតនា និងត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់ ទើបនៅព្រឹកថ្ងៃទី១១ខែកញ្ញា២០១៥។ គាត់និងបងប្អូនបានឡើងមកពីខេត្ត មើលឃើញកូនដេកឈឺនៅក្នុងបន្ទប់គួរឲ្យសង្វេគ គាត់រន្ធត់ពេកបាននាំកូន ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រួចហើយបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលអូឡាំពិកឲ្យជួយអន្តរាគមន៍តែម្តង ។
បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងហើយ បានចុះទៅសួរនំាសន្តិសុខផ្សារអូឡាំពិកដែរ តែត្រូវសន្តិសុខនោះប្រាប់ថា ជនរងគ្រោះតែងតែអង្គុយលើបង្កាន់ដៃកាំជណ្តើរ ដែលជាកន្លែងហាមឃាត់ប្រាប់មិនចេះស្តាប់ ទើបរូបគេប្រដៅម្តងទៅ ។ ដោយឡែកលោកប្រធានផ្សារអូឡាំពិកទូរស័ព្ទចូលជាច្រើនលើក តែមិនមានអ្នកទទួលបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះទេ ៕

2015_09_11_07_28_17

2015_09_11_07_28_17_1

2015_09_11_07_28_17_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *