ចោទប្រពន្ធថាមានសហាយវាយហើមមុខ រត់ទៅដេកនៅប៉ុស្ដិ៍ប៉ូលិស

ភ្នំពេញ៖ អំពើហិង្សានក្នុងក្រុមគ្រួសារមួយបានកើតឡើង ដែលជនបង្កគឺជាប្ដី បានវាយធ្វើបាបស្រ្តីជាប្រពន្ធ ស្ទើររាល់ថ្ងៃ ផ្ដើមចេញពីការប្រចណ្ឌហួសហេតុ ហើយនៅចុងក្រោយនេះ បុរសជាប្ដីនោះបានវាយទាត់ធាក់ ធ្វើបាបនាងប្រពន្ធ បណ្ដាលឲ្យរងរបួសហើមនិងជាំមុខយ៉ាងដំណំ រហូតនាងខ្លាចមិនហ៊ានដេកនៅផ្ទះ ក៏បានរត់ចេញពីផ្ទះទាំងយប់ ទៅដេកនៅប៉ុស្ដិ៍ប៉ូលិស។

ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ លេខ១៧(ក) ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា ស្រ្តីរងគ្រោះឈ្មោះម៉េង ធូ អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ចំណែកប្ដីឈ្មោះ ម៉ៅ គឹមហ៊ាង ហៅ ចាន់ នី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។ អ្នកទាំងពីររស់នៅជាមួយគ្នាជាប្ដីប្រពន្ធ រយៈពេល៧ឆ្នាំមកហើយ ដោយមិនបានរៀបការ ហើយស្ត្រីរងគ្រោះ ជាស្ត្រីមេម៉ាយកូនបី លែងប្ដីមុន ទើបបានជួបនិងប្ដីក្រោយនេះ វាយធ្វើបាបរាល់ថ្ងៃ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានឲ្យលុយទៅអ្នកជិតខាងខ្ចីចំនួន១ម៉ឺនរៀល ដោយមិនបានឲ្យប្ដីដឹងឡើយ លុះដល់ពេលអ្នកជិតខាងនោះសងវិញ នាងបានយកលុយនោះទៅទិញម្ហូប និងនំឲ្យកូនហូបស្រាប់តែប្ដីសួរជីកឫស ជីគល់ថាបានលុយពីណា មកទិញម្ហូបទិញនំ? ខណៈនោះនាងបានប្រាប់ថា អ្នកជិតខាងខ្ចីកាលពីថ្ងៃមុន ឥឡូវគាត់សងវិញ ស្រាប់តែលោកប្ដីរូបនោះ ខឹងច្រឡោតតូងដាច់ក្បាលដាច់កន្ទុយ និងបានចោទនាងថា មានប្រុសសហាយស្មន់លួចលាក់ក្បត់ចិត្តគាត់ ហើយទោះជានាងខំប្រឹងប្រកែកយ៉ាងណា ក៏ប្ដីនេះមិនព្រម ស្ដាប់ដែរ។ លោកប្ដីបានបង្កទំនាស់ និងបានប្រើកណ្ដាប់ដៃរន្ទះជើង វាយទាត់ធាក់ចំផ្ទៃមុខនាង ជាច្រើនដៃ ច្រើនជើងបណ្ដាលឲ្យរងរបួសហើមមុខពោរ និងជាំខៀវមានការឈឺចាប់យ៉ាងខ្លាំង ហើយនាងមានការភ័យ ខ្លាចខ្លាំងណាស់ ម៉នហ៊ានដេកនៅផ្ទះនោះទេ ក៏បានរត់ចេញពីផ្ទះទាំងយប់ ទៅកាន់ប៉ុស្ដិ៍នគរបាល ហើយបានសុំនគរបាល ដេកស្នាក់នៅក្នុងប៉ុស្ដិ៍នោះមួយយប់ ៕

 

%e1%9e%9f%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%9c%e1%9e%b6%e1%9e%99_20161125-20381201

Loading...