ចោរគាស់តូបក្នុងផ្សារតាខ្មៅចាស់ ពេលកូវីដកំពុងវាយលុក

កណ្តាល: ក្រុមចោរបានចូលគាស់ទូមាសនៅផ្សារ ុយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិត១ម៉ឺនដល្លារ រួចរត់គេចខ្លួនបាត់ស្រមោល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅតូបលក់គ្រឿង អលង្ការ មាសនិងប្លាទីន ក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះសរុបមាន៤នាក់ ទី១-ឈ្មោះ ផាន់ ឡា ភេទស្រី អាយុ ៤៨ ឆ្នាំមានមុខរបរលក់មាសក្នុងផ្សារតាខ្មៅចាស់ ឯសម្ភារ: បាត់ បង់ មានសមាសធាតុផ្សំសម្រាប់ធ្វើផ្លាទីន១កែវជ័រ (គិតជាប្រាក់តម្លៃ700$), ឧបករណ៍សម្រាប់មើលពេជ្រ១ (គិតជាប្រាក់តម្លៃ 600$), ត្បូងធម្មជាតិ៦ប្រអប់ (តម្លៃ7000$), ទី២-ឈ្មោះ ឡ សុខហេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់មាស ឯសម្ភារ: បាត់បង់គ្មាន, ទី៣-ឈ្មោះ កុល សុផារី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់មាស ឯសម្ភារបាត់បង់គ្មាននិង ទី៤-ឈ្មោះ កុល រតនា ភេទស្រី អាយុ៤២ឆ្នាំ មុនរបរលក់មាស ឯសម្ភារបាត់បង់គ្មាន។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងមួយចំនួនដូចជា ទួណឺវីស១ ខ្សែលួសមួយដុំតូច ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះខាង លើ បានរៀបចំបិទតូបលក់មាសរបស់ខ្លួនដូចសព្វដង ហើយបានប្រមូលរបស់មានតម្លៃច្រកថង់យកទៅទុកនៅផ្ទះរៀងៗខ្លួនអស់ហើយ នៅឡើយតែជនរងគ្រោះទី១គាត់មានទុករបស់មានតម្លៃមួយ ចំនួននៅក្នុងតូបរបស់គាត់ ដោយសារតែភ្លេចយកទៅមិនអស់។ តែនៅជុំវិញតូបរបស់គាត់មានបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញទាំងអស់ ប៉ុន្តែនៅម៉ោង៧យប់ភ្លើងក្នុងផ្សារបានដាច់អស់ហើយ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ជនរងគ្រោះទាំងអស់មកបើកតូបលក់ដូចរាល់ដង ពេលនោះក៏ឃើញអីវ៉ាន់ក្នុងតូបរប៉ាត់រប៉ាយ និង តូបមានស្នាមគាស់ ទើបឆោឡោទៅប្តឹងសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងតាខ្មៅចុះមកត្រួតពិនិត្យតែម្តង។

ករណីនេះកម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍តាខ្មៅ ស៊ើបអង្កេតដើម្បីតាមចាប់ជនសង្ស័យមកចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...