ចោរចូលផ្ទះវីងវេរប្រាក់យកបានលុយ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព

ខេត្តបាត់ដំបង÷ តាមរូបភាពនៃម្ចាស់ផ្ទះវីងវេរប្រាក់ និងដូរប្រាក់នោះ បានបង្ហាញសកម្មភាពរបស់បុរសម្នាក់បានលួចចូលសង្ងំផ្ទះវីងប្តូរប្រាក់ ដែលមានយីហោ សួនចំបុីសុជាតិប្តូរប្រាក់់យកបានលុយមួយចំនួនរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១០និង២០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះវីងប្រាក់ យីហោ សួនចំបុីសុជាតិប្តូរប្រាក់ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ដំបង មានករណី លួច មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់សាវតា ភេទស្រី អាយុប្រហែល ៥០ ឆ្នាំ មានភិនភាគសម្បុរខ្មៅ មាឌធាត់ បានធ្វើសកម្មភាពចូលលួចលុយដុល្លាចំនួន ២,២២៤ ដុល្លា (ពីរពាន់ពីររយម្ភៃបួនដុល្លា) និងលុយខ្មែរចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) ដែលបានទុកក្នុងថតទូ (វីង) របស់ជនរងគ្រោះឈ្មោះ ប្រិម សុជាតិ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅចំណុចកើតហេតុខាងលើ ក្នុងខណះពេលជនរងគ្រោះទុកផ្ទះចោល ចេញទៅក្រៅទិញទឹកមួយភ្លែត ។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរូបថតកាមេរ៉ាសុវត្ថិភាព ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់នៅពេលចាប់បាន៕

Loading...