ចោរប្រដប់អាវុធ២​នាក់​ចូល​ភ្ជង​ប្លន់​យក​លុយ​ នៅ​​ផ្ទះ​វេ​លុយ​វីង

ខេត្តបាត់ដំបង៖ ផ្ទះវេលុយវីងមួយកន្លែងយីហោ(ឆាងលីហ៊) ស្ថិតក្នុងភូមិក្រឡោមភ្លុកឃុំព្រៃស្វាយស្រុកមោងឬស្សី ខេត្តបាត់់ដំបង ត្រូវបានក្រុម​ចោរប្រ​ដាប់​អាវុធមិនសា្គល់មុខចំនួន​២នាក់ ។ ចូលធ្វើសកម្មភាព​​ភ្ជង់ប្លន់យកប្រាក់មួយចំ​នួ​ន ​រួច​គេចខ្លួនដោយសុវត្ថភាព កាល​ពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ ​។

តាមប្រភពពីកន្លែងកើតហេតុ ​សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ​ដែល​រងនូវអំពើប្លន់​ប្រដាប់អាវុធនោះ ឈ្មោះឈឿន រដ្ឋធី​ ភេទប្រុ​ស ​អា​យុ​៣​៥​ឆ្នាំ ​រងរបួសក្បាល និងប្រពន្ធឈ្មោះរ៉ែម ម៉ារ៉ា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកើតហេតុខងលើ ។ ប្រាក់ដែលបាត់បង់មាន​ប្រាក់ថៃចំនួន​១​ ៦០០០បាត(មួយម៉ឺនប្រាំមួយពាន់បាត)ប្រាក់អាមេរិកចំនួន២០០ដុល្លា(ពីររយដុល្លា )ប្រាក់កម្ពុជា១៥០០០០រៀល(មួយលានប្រាំសែនរៀល) ។

ប្រភព​បន្តឱ្យដឹងដែរថា នៅពេលកើតហេតុគឺមានមន្ត្រីអាវុធហត្ថម្នាក់ នៅចម្ងាយ​ប្រហែល៣០ម៉ែត្រ បានឃើញសកម្មភាព​ចោរប្លន់នោះ បន្ទាប់​មក​បាន​ដ​ក​កាំ​ភ្លើងខ្លី​ បាញ់ឡើងលើប្រហែល៣ទៅ៤គ្រាប់ បណ្តាលអោយក្រុមចោរភ័យដកខ្លួនរត់គេច ទៅតាមវាលស្រែក្រោយភូមិបាត់តែម្តង ។​ករ​ណីនេះនៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៥ ទាំងនគរបាលនិងមន្ត្រីអាវុធហត្ថ កំពុងដុតដៃជើងកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជន​សង្ស័យ​ប្រ​ព្រឹត្ត​​ យកម​កផ្តន្ទាទោសតាម​ច្បាប់ ៕

2015_09_29_09_09_28

Loading...

Leave a Reply

Your email address will not be published. Required fields are marked *