ចោរប្លន់ប្រដាប់អាវុធ៣លើកសមត្ថកិច្ចរកមិនទាន់ឃើញ

ខេត្តកំពត៖ប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំងខណ:ដែលមានក្រុមចោរប្លន់ប្រដាប់ដោយអាវុធ AKបានធ្វើសមក្មភាពប្លន់ផ្ទះប្រជាពលរដ្ឋជាញឹកញាប់តែសមត្ថកិច្ចមិនទាន់ស្វែងរកឃើញ។

បើតាមសេចក្តីរាយការមួយបានអោយដឹងថាកាលពីយប់ថ្ងៃទី២ដើមខែតុលានេះមានចោរមួយក្រុមមានគ្នាប្រមាណប្រាំនាក់ប្រើប្រាស់កាំភ្លើងវែងខ្លីបានធ្វើសកម្មភាពផ្ជុងប្លន់នៅផ្ទះប្រជាពលរដ្ឋយកប្រាក់អស់១០លានរៀលប្លាទីន២តម្លឹងនិងម៉ូតូសេ១២៥មួយគ្រឿង នៅភូមិព្រៃខ្លី ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

គួររំលឹកថានេះជាករណីប្លន់ប្រដាប់អាវុធលើកទីបីហើយក្នុងរយះពេលពីរខែចុងឆ្នាំ២០១៥នេះ។

ដែលករណីមុនស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោលស្រុកទឹកឈូកាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះក្រុមចោរមានភិនភាគប្រហាក់ប្រហែលគ្នាប្រើកាំភ្លើងវែងនិងខ្លីចូលបាញ់ប្រជាពលរដ្ឋជាអ្នកចងការប្រាក់បណ្តាលអោយស្លាប់ម្នាក់ប្លន់យកប្រាក់អស់មួយចំនួនរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីទីពីរនៅភូមិស្នាយអញ្ជឹត ឃុំស្នាយអញ្ជឹត ស្រុកជុំគិរីនេះដូចគ្នាកាលពីថ្ងៃទី១១ ខែកញ្ញា  ក្រុមចោរ ៥នាក់ ប្រដាប់កាំភ្លើងវែងខ្លី៣ដើមបានចូលទៅផ្ទះអ្នកលក់ចំណីសត្វវាយស្រ្តីម្ចាស់ផ្ទះបែកក្បាលប្លន់យកលុយជាង១ពាន់ដុល្លារនិងគ្រឿងអលង្ការជិត ៦តម្លឹង រួមនិងក្រវិលពេជ្រមួយគូហើយគេចខ្លួនបាត់ស្រមោលដោយមិនរំខានសមត្ថកិច្ច។

ផ្អែកលើទិទ្ធភាពប្លន់ជាញឹកញាប់បែបនេះប្រជាពលរដ្ឋកំពុងកើតក្តីព្រួយបារម្ភនិងសំណូមពរអោយសមត្ថកិច្ចមេត្តាជួយពង្រឹងកិច្ចការពារសន្តិសុខជួនប្រជាពលរដ្ឋដើម្បីអោយមានភាពកក់ក្តៅជាងនេះ  ៕

d59622 d59623 04-10-2015d59621

Loading...

Leave a Reply

Your email address will not be published. Required fields are marked *