ចោរប្លន់ផ្ទះវីងទាំងកណ្តាលថ្ងៃ សមត្ថកិច្ចខណ្ឌដូនពេញអសមត្ថភាពតាមប្រមាញ់ជនសង្ស័យ

ភ្នំពេញៈ នៅកណ្តាលរាជធានីភ្នំពេញ ក្រុមចោរបានធ្វើសកម្មភាពប្លន់ផ្ទះវិញទាំងកណ្តាលថ្ងៃចែស ប្លន់យកលុយ រួចគេចខ្លួនដោយសុវត្ថិភាព ហើយសមត្ថកិច្ចខណ្ឌដូនពេញ អសមត្ថភាពនៅក្នុងការតាមប្រមាញ់ក្រុមជនសង្ស័យ បើទោះបីមានកម្លាំងសមត្ថកិច្ចមានច្រើនស្អេកស្កះយ៉ាងណាក្តី ។

ករណីប្លន់ផ្ទះវីងនេះ​បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះវេរលុយវីង យីហោ ប៊ុន ហួរ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺជនរងគ្រោះ បើកទ្វារផ្ទះរកសីុដូចសព្វដង ស្រាប់តែជនសង្ស័យ៣នាក់ជិះម៉ូតូូ២គ្រឿង បានមកធ្វើជាដកលុយ ហើយស្របពេលដែលជនរងគ្រោះកំពុងរវល់នោះ ជនសង្ស័យម្នាក់បានស្ទុះមកចាប់ក្រៀក ចំណែកឯបក្ខពួកវាម្នាក់ទៀត រត់ទៅបើកថតតុយកលុយ ហើយឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយការផ្អើលឆោឡោឡើង សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានត្រឹមតែទៅពិនិត្យប៉ុណ្ណោះ មិនបានចាត់វិធានការស្ទាក់ចាប់ក្រុមជនសង្ស័យ ដើម្បីឲ្យប្រជាពលរដ្ឋ អាជីវកររកស៊ីមានទំនុកចិត្តពីសុវត្ថិភាពរបស់ខ្លួននោះឡើយ ។

គេនៅមិនទាន់ដឹងថា តើជនរងគ្រោះត្រូវបាត់បង់ទឹកប្រាក់ប៉ុន្មាននៅក្នុងករណីប្លន់ខាងលើនេះឡើយ ។

ជនសង្ស័យត្រូវកាមរ៉ាសុវត្ថិភាព ថតបានឃើញទិដ្ឋភាពប្លន់លុយជាក់ស្តែង ហើយតាមរយៈភស្តុតាងនេះ សង្ឃឹមថា សមត្ថកិច្ចអាចតាម​រកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕

sa

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *