ចោរមួយក្រុមប្រដាប់អាវុធ បាញ់ប្លន់ផ្ទះថៅកែលក់ប្រេងសាំងក្បែរប៉ុស្តិប៉ូលីស

ខេត្តកំពង់ស្ពឺ៖ក្រុមចោរប្រដាប់អាវុធដែលសមត្ថកិច្ចអះអាងថា មានគ្នាលើសពី ៣នាក់ ប្រដាប់ដោយកាំភ្លើង AK និងកាំភ្លើងឡុក មួយបានចូលទៅភ្ជង់ និងបាញ់៦គ្រាប់ប្លន់យក គ្រឿងអលង្កា និងលុយកាក់មួយចំនួនពីផ្ទះលក់សាំង និងប្តូរប្រាក់ ស្ថិតនៅតាមផ្លូវលំ ភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងជាង៨ យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ។

ជនសង្សយ័ត្រូវបានគេដឹងថាមានគ្នាចំនួន០៣នាក់ស្លៀកពាក់ស៊ីវិលបិតម៉ាសមុខប្រើអាវុធAK និងអាវុធខ្លីបានបាញ់ចំនួន ០៦គ្រាប់ដើម្បីកំហែងម្ចាស់ផ្ទះ។

ជនរងគ្រោះឈ្មោះ ឡេង រដ្ឋាភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរបើកការ៉ាស់សាំង ក្នុងករណីខាងលើរងរបួសកូនម្ចាស់ផ្ទះ០១នាក់ឈ្មោះ ឡេង ណៃអ៉ីមភេទស្រី អាយុ១៩ឆ្នាំមុខរបរសិស្ស រងរបួសត្រូវចង្កេះក្រោយ បច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យឈ្នួលខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលទំនងធ្វើដំណើរដោយ ថ្មើរ ជើង បានចូលទៅបាញ់ គំរាមម្ចាស់ផ្ទះចំនួន៦គ្រាប់ ក្នុងនោះមានសំបកកាទុស្ស គ្រាប់ម៉ាកកាំភ្លើងឡុក១គ្រាប់ដែរក្នុងនោះ AK ៥គ្រាប់ដែរ (រកឃើញសំបកកាទុស្ស៦គ្រាប់) ។

តាមសមត្ថកិច្ចក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើនេះ បានបណ្តាលឲ្យមានជនរង គ្រោះម្នាក់ ជាម្ចាស់ផ្ទះក្នុងចំណោម៥នាក់ រងរបួសស្រាល មិនប៉ះពាល់ដល់ អាយុជីវិតនោះឡើយគ្រាន់តែបាត់បង់សម្ភារៈរួមមាន លុយខ្មែរ៣៥លានរៀលលុយដុល្លា២៥០0$ខ្សែរកផ្លាកទីន០៣ខ្សែរស្មើ៣ដំឡឹង។

ក្រោយកើតហេតុគេសង្កេតឃើញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ ចុះទៅសួរនាំដើម្បីធ្វើការស្រាវជ្រាវតាម ចាប់ក្រុមចោរប្លន់ ទាំងនេះ។

ពលរដ្ឋបានបារម្មណ៏ថាក្រុមចោហ៊ានខ្លាំងណាស់ដោយហ៊ានមកប្លន់ក្បែរប៉ុស្តិប៉ូលីស។ កន្លែងកើតហេតុអមដោយប៉ុស្តិរដ្ឋបាលចំនួន២កន្លែងហើយចោជើងខ្លាំងប្លន់ផ្ទៈ ជនរងគ្រោៈនៅកណ្តាលដោយមិនខ្លាចសមត្ថកិច្ចបន្តិច ។

សូមបញ្ជាក់ថាមុនកើតហេតុប្លន់ខាងលើនេះដែរមានជនមិនស្គាល់មុខបានប្រើកាំភ្លើងម៉ាកឡុកកាលពី2ទៅ3ថ្ងៃមុននេៈបានជិៈម៉ូតូមកបាញ់នៅមុខហាងតាមខ្នងប្រឡាយតាហោក្នុងភូមិសាស្រ្តស្រុកអង្គស្នួលខេត្តកណ្តាលក៏ប្រើប្រាស់កាំភ្លើងម៉ាកឡុកដែរ។មកដល់ពេលនេៈសមត្ថកិច្ចបានតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់បំផុត៕

58342 58343 58344 58345 58346 58347 58348

Loading...

Leave a Reply

Your email address will not be published. Required fields are marked *