ចោរលួចកាច់សោម៉ូតូ ម្នាក់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន បញ្ជូន​ទៅដាក់គុក

ខេត្តត្បូងឃ្មុំៈ ចោរលួចម៉ូតូម្នាក់បានធ្វើសកម្មភាពលួចកាច់សោរយក ម៉ូតូ1គ្រឿង របស់ប្រជា​ពលរដ្ឋ បន្ទាប់មកត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាង​សំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់។ ចំណែកឯម៉ូតូដែល ចោរលួចនោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ។

ហេតុការណ៍ ចាប់​ឃាត់ខ្លួន ចោរលួច កាច់សោរយកម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង2៖30នាទីរសៀលថ្ងៃទី24ខែកុម្ភៈឆ្នាំ2017 ស្ថិតក្នុងភូមិស្ទឹងជើង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានឲ្យដឹង​ថា មានករណីចោរកម្ម លួចកាច់សោរ យកម៉ូតូ1គ្រឿង នៅភូមិស្ទឹងជើង ឃុំ ពពេល ស្រុក ពញាក្រែក របស់ឈ្មោះ ហេង ចាន់ណា
ភេទ ប្រុស អាយុ37ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។ ហើយ ភ្លាមនោះ មានការសហការ ពីកម្លាំងប្រជាការពារ កម្លាំង នគរបាល មូលដ្ឋាននិង កម្លាំងPM កំពុងឈរជើង ទប់ស្កាត់នៅ ចំណុចផ្សារ ស្ទឹង បាន ចេញតាមស្ទាក់ និងចាប់ ឃាត់ខ្លួនបានជនសង្ស័យបាន1នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល កោងកាង ដើម្បីសួរនាំ។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថាផ្អែកតាមចំលើយ សារភាព របសជនសង្ស័យ ឈ្មោះ ឆាន់ ចិត្ត ភេទ ប្រុស អាយុ27ឆ្នាំ រស់នៅភូមិ រំសាយសក់ ឃុំ ស្នូល ស្រុក ស្នូល ខេត្តក្រចេះ ថាខ្លួនពិតជាបាន ធ្វើសកម្មភាព លួចកាច់សោរ យកម៉ូតូ1គ្រឿង ម៉ាក ណេវ ពណ៌ស សេរី 2001 គ្មានស្លាកលេខ របស់ឈ្មោះ ហេង ចាន់ណា នៅភូមិស្ទឹងជើង ឃុំពពេលស្រុកពញាក្រែក ពិតប្រាកដមែន។

រហូតមកដល់ថ្ងៃទី25 កុម្ភៈនេះ ជនសង្ស័យដែលជាចោរលួចម៉ូតូ ត្រូវបានសមត្ថកិច្ច ជំនាញ នៃ អធិការដ្ឋានស្រុកពញាក្រែក បំពេញសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំចាត់ការតាមផ្លូវច្បាប់។ រីឯម៉ូតូ ដែលចោរ លួច នោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ ផងដែរ៕

Loading...