ចោរលួចរថយន្តពីស្រុកជើងព្រៃ មកដល់ក្រុងកំពង់ចាម បុករថយន្ត២គ្រឿង សមត្ថកិច្ចចាប់ជាប់

ខេត្តកំពង់ចាម៖ ជនសង្សយ័ម្នាក់បានធ្វើសកម្មភាពលួច រថយន្តពី ស្រុកជើងព្រៃ ខេត្តកំពង់ចាមហើយបើកមកដល់ក្រុងកំពង់ចាម ក៏ភ័យស្លន់ស្លោបើកបុកនិងគៀររថយន្តចំនួន២គ្រឿងហើយក៏ជ្រុលឡើងឃឿនសួនច្បារ ផ្លូវភ្លោះបុកគល់ដូងជាប់គាំងទៅមុខលែងរួច ត្រូវសមត្ថកិច្ចក្របួចជាប់នាំមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី ។

ប៉ូលិសបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៧និង២៥នាទី ចំណុចមុខសាលារៀនវាលវង់ចាស់ ស្ថិតក្នុងភូមិទី4សង្កាត់វាលវង់ក្រុងកំពង់ចាម ។

គ្រោះ ថ្នាក់ចរាចរ នេះបង្កឡើងរវាង រថយន្តម៉ាក ធុនត្រា ពណ៌ ស្លាកលេខភ្នំពេញ2AA.1886 បើកបរដោយឈ្មោះ ជា វ៉ាន់ឌី ហៅទី ភេទប្រុសអាយុ 31 ឆ្នាំនៅភូមិ ទី5 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបើកមកបុក រថយន្តម៉ាកធុនត្រា ពណ៌ ស្លាកលេខ ភ្នំពេញ2Ai.8485 ចតឈប់ស្ងៀម របស់ឈ្មោះ វ៉ា ពេជ្រ ភេទប្រុស អាយុ 44ឆ្នាំ នៅភូមិទី9សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។

បន្ទាប់មករថយន្តបង្កបានបើកប៉ះជាមួយរថយន្តម៉ាក វីហ្គោហ៊ីលុច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2X.6858 ដែលចតឈប់ស្ងៀមជារបស់ឈ្មោះ អ៊ាម ម៉ូវហ៊ាង ភេទប្រុសអាយុ 43ឆ្នាំ នៅភូមិទី4 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ប៉ូលិស បានបន្តថា ក្រោយពេលកើតហេតុរថយន្តម៉ាកធុនត្រា បង្កមិនឈប់នៅកន្លែងកើតហេតុទេ គឺ បានបើករថយន្តរត់គេច ទៅឡើងលើ សួនច្បារភ្លាះ មុខធនាគារចាស់ ទើបឈប់ ។ ប៉ូលិសបានបន្តថាគ្រោះថ្នាក់នេះបណ្តាលឲ្យខូចខាតរថយន្ត3គ្រឿង កំរិតស្រាល និងបាក់ដើមស្លា2ដើម ។

ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរ ក្រុងកំពង់ចាមបានយកអ្នកបើកបរ និងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុង កំពង់ចាម ហើយ​ធ្វើការស្រាវជ្រាវ ទើបយើងបានដឹងថា រថយន្តម៉ាកធុនត្រា ស្លាកលេខ ភ្នំពេញ 2AA.1886ដែលឈ្មោះ ផល ឈួួង ភេទ ប្រុសអាយុ33ឆ្នាំ មានទីលំនៅ ភូមិស្គន់ ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាមដែលត្រូវឈ្មោះះជា វ៉ាន់ឌី ហៅទីលួចនិិងបើកបង្កឲ្យមានគ្រោះថ្នាក់ ចរាចរនេះ ។

លោក ផល ឈួង ម្ចាស់រថយន្តបានបញ្ជាក់ថានៅមុនថ្ងៃកើតហេតុុ លោកបានយករថយន្ត ធុនដ្រាខាងលើនេះទៅផ្ញើរទុកនៅផ្ទះ បងប្រុសបង្កើតឈ្មោះ ផល ណារិទ្ធ ភេទប្រុសអាយុ 35ឆ្នាំ នៅភូមិ ស្តើងជយ័ ឃុំសូទឹប ស្រុក ជើងព្រៃ ដែលមានចំងាយ ប្រហែ៥គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ។

លុះព្រឹកឡើងថ្ងៃទី17ខែ វិច្ឆិកា ឆ្នាំ2018 បងប្រុសរបស់លោកទូរសព្ទ័ប្រាប់ថា ឈ្មោះ ទី បានលួចយកឡាននេះជិះមកខេត្តកំពង់ចាមហើយ ។ តាមបងប្រុសរបស់លោក ( ផល ឈួង) បានប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ បងប្រុស របស់គាត់ បានទុកសោរ ឡាននៅក្នុងម៉ូតូកង់3 ហើយក៏ដើរចូលក្នុងបន្ទប់ទឹក ពេលចេញមកវិញ ស្រាប់តែឃើញ ឈ្មោះទីបើកឡាននេះចេញ ហើយបង្កគ្រោះថ្នាក់ចរាចរបែបនេះ ។

ប៉ូលិសបានបញ្ជាក់ថា ករណីនេះ ផ្នែកជំនាញចរាចរ និងផ្នែកជំនាញព្រហ្មទណ្ឌ័ក្រុងកំពង់ចាមកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ តាផល

Loading...