ចោរលួច​ទូក​កាណូត និង​ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម ត្រូវបាន​សមត្ថកិច្ច​បំបែកសំបុក​

​ខេត្តកំពង់ឆ្នាំង ៖ មនុ​ស្ស ៦​​នាក់ ដែល​ជា​​ក្រុម​​ចោរ​លួច និង​​ចែក​ចាយ​​ថ្នាំ​ញៀន ដ៍​​ស​កម្ម នៅ​តាម​​ដង​​ទន្លេ ក្នុង​​ខេត្ត​​កំ​ពង់​ឆ្នាំង ត្រូវ​បាន​​ស​មត្ថ​កិច្ច ធ្វើ​ការ​​ស្រា​វ​ជ្រាវ ចាប់​​បាន​ជា​​បន្ត​បន្ទាប់ ខ​​ណះ​​ដែល​​ពួក​គេ បាន​ធ្វើ​​ស​កម្ម​ភាព​​លួច និង​​ចែក​ចាយ ​ថ្នាំញៀន កន្លងមក​។ ការបង្ក្រាប​ក្រុម​ជនល្មើស​ទាំង ៤​នាក់ ដែលជា​ចោរលួច និង​ចែកចាយ​ថ្នាំញៀន​ខាងលើនេះ គឺធ្វើឡើង​នៅវេលា​ម៉ោង ៤​និង​៣០ នាទី បន្ត​រហូតដល់​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅ នៅ​ចំណុច​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​ជ​នស​ង្ស​យ័​ទាំង ៤​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច ចាប់បាន​ខាងលើនេះ រួមមាន ១-​ឈ្មោះ ឡេ​យ៉ាំង​បា​សាវ អាយុ ៣០​ឆ្នាំ ជា​មុខសញ្ញា ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម នៅក្នុង​ភូមិ តាម​មាត់ទន្លេ​ខាងក្រោម ២-​ឈ្មោះ ង្វៀង យ៉ាំង​ឡើយ អាយុ ២០​ឆ្នាំ ពួកគេ​ទាំង ២​នាក់ ជា​បងប្អូន​រស់នៅ ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ៣-​ឈ្មោះ ឡេ យ៉ាំង​យូ អាយុ ១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ៤-​ឈ្មោះ ង្វៀង យ៉ាំង​ទៀក អាយុ ២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល ៥-​ឈ្មោះ ង្វៀង យ៉ាំង​ហួរ អាយុ ៣៥​ឆ្នាំ និង ៦-​ឈ្មោះ ង្វៀង យ៉ាំង​តេ​វ អាយុ ១៧​ឆ្នាំ ពួកគេ​ទាំង​២​នាក់ រស់នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​។

​លោក​វរសេនីយ៍ឯក ប៉ុល វុទ្ធី ស្នងការរង​កណ្តាល និង​យុ​ត្តិ​ធ​ម៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កន្លងទៅ​ថ្មីៗ មក​មាន​ករណី ក្រុម​ចោរលួច និង​ចែកចាយ​ថ្នាំញៀន បាន​ចូល​លួច​យក​ទូក​កាណូត​ជ័រ របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ថ្នល់​កន្សែង ឃុំ​ស្វាយជ្រុំ ស្រុករ​លៀប​ប្អៀ​រ រួច​យកមក​លាក់ទុក នៅ​ចំណុច​ផ្ទះ​បណ្តែត​ទឹក ដែល​ស្ថិតក្នុង ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ត្រូវបាន​សមត្ថកិច្ច សហការ​ជាមួយ ប្រជាពលរដ្ឋ​រកឃើញ និង​បានធ្វើ​ការដកហូត កាណូត​បា​ឡា​ស្មាច់ ១​គ្រឿង ម៉ាស៊ីន ៤​គ្រឿង ជើងម៉ា​ស៊ីន​៤ អាគុយ​២ បង់​កាំភ្លើង​អាកា​៤៧ បង់​ច្រក​គ្រាប់​៤ រួម​និង​សម្ភា​រះ បម្រើ​ដល់​ការជក់ មួយចំនួន​ផងដែរ​។

​លោក​វរសេនីយ៍ឯក បានអោយដឹង​បន្តទៀតថា ក្នុងការ​ចុះបង្ក្រាប ពុំមាន​ឃាត់ខ្លួន មនុស្ស​ណា​ម្នាក់​នោះទេ ដោយ​លោក​បានដាក់​កំលាំង ស្រាវជ្រាវ​បន្ត​តាម​ស្វែងរក ក្រុម​ចោរលួច​និង មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ទើប​នៅវេលា​ម៉ោង ៦​ល្ងាច មានការ​ឃាត់ខ្លួន មុខសញ្ញា​ចែកចាយ និង​បក្ខពួក ក្រុម​ចោរលួច បាន ៤​នាក់​។ ក្នុងនោះ​សមត្ថកិច្ច ដកហូត​បាន​បា​ឡា​ជ័រ ៣​គ្រឿង និង​ម៉ាស៊ីន ៣​គ្រឿង ដែលជា​មធ្យោបាយ ធ្វើ​សកម្មភាព​របស់ ក្រុមចោរ​ខាងលើនេះ និង​គ្រឿងញៀន មួយកញ្ចប់ រួម​និង​ឧបករណ៍ បំរើ​ដល់​ការជក់ ហើយ​នៅវេលា​ម៉ោង ៨​និង​៣០ នាទី ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ សមត្ថកិច្ច​ឃាត់​បាន ២​នាក់ បន្ថែមទៀត​ដកហូត​បាន កាណូត​ជ​រ័​២ គ្រោង​ម៉ាស៊ីន ២​គ្រឿង អាគុយ​១ ដាប​ទរ័ស​ម្រា​ប់​ឆក់​ត្រី​១ និង​ឧបករណ៍​ឆក់​ត្រី​មួយចំនួន​ផងដែរ ។

​ករណី​បង្ក្រាប​នេះ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត ដោយមាន​ការសហការ ជាមួយ​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​ប្រជា​ការពារ​។  ក្រោយ​ការឃាត់ខ្លួន​ក្រុម​នេះ សមត្ថកិច្ច​បាន​បន្ត តាមរក​ចាប់ខ្លួន​ឈ្មោះ ង្វៀង យ៉ាំង​ភឿ​ក ដែលជា​មេខ្លោង និង​បក្ខពួក​ក្នុង​ការដើរ​លួច ដែល​កំពុង​រត់គេចខ្លួន​។ បច្ចុប្បន្ន​ក្រុម​ចោរលួច ដ៏​សកម្ម​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ប្រជាពលរដ្ឋ​ខ្លាចរអារ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​សាកសួរ និង​គ្រោង​បញ្ជូនទៅ​សាលាតំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕

W@t-030910 W@t-030911 W@t-030912

Loading...

Leave a Reply

Your email address will not be published. Required fields are marked *