ចោរស្រីរូបស្រស់លួចគ្រឿងអលង្ការត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តកណ្តាល៖ នារីស្រស់ស្អាតម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចគ្រឿងអលង្ការគេ កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្កណ្ដាល។

ប្រភពបានរាយការណ៍ថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស គ្មានស្លាកលេខ ទៅផ្សារកោះធំ ហើយពេលមកដល់ផ្ទះលក់គ្រឿងអលង្ការ ជនសង្ស័យបានចូលធ្វើរកទិញគ្រឿងអលង្ការ ហើយយកខ្សែកផ្លាកទីនមួយខ្សែ និងខ្សែដៃផ្លាកទីនមួយខ្សែ មកសាកពាក់។ លុះពេលជនរងគ្រោះទារប្រាក់ ជនសង្ស័យថា ប្រាក់របស់គេទុកនៅក្រោមកែបម៉ូតូ បន្ទាប់មកក៏សំដៅទៅម៉ូតូ ហើយបញ្ឆេះម៉ូតូជិះគេចតែម្តង។

ភ្លាមៗនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ក៏ត្រូវអ្នកនៅក្បែរនោះលឺ ហើយនាំគ្នាដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន លាងហ៊ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ រីឯជនរងគ្រោះមានឈ្មោះ ស សុភី ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរ អាជីវករលក់គ្រឿងអលង្ការ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាង ខ្សែកផ្លាកទីនមួយខ្សែ និងខ្សែដៃផ្លាកទីនមួយខ្សែ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចគ្រឿងអលង្ការពីជនរងគ្រោះប្រាកដមែន ហើយរូបគេពុំធ្លាប់លួចពីមុនមកទេ តែដោយចង់ជួយសម្រាលថ្លៃបណ្តាការរបស់គូដណ្តឹងខ្លួន ទើបដាច់ចិត្តលួចគេបែបនេះតែម្តង ៕

 

%e1%9e%85%e1%9f%84%e1%9e%9a%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%9a%e1%9e%bc%e1%9e%94%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%9f%e1%9f%8b_20161106-11093198

Loading...

Leave a Reply

Your email address will not be published. Required fields are marked *