ចោរហារយច្រើនពេក ពលរដ្ឋព្រឺសម្បុរពេលចូលផ្សារតាខ្មៅម្តងៗ

ខេត្តកណ្តាល៖ ចោរលួចកាច់សោ.ក ម៉ូតូ, ចោរលួចខ្វេះហ៊ោប៉ៅ ឬចោរឆក់ផ្សេងៗទៀត កើតមានយ៉ាងពេញបន្ទុកនៅក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើឲ្យពលរដ្ឋសម្តែងការព្រួយបារម្ភជាខ្លាំង នៅគ្រាដែលចូលទៅកាន់ផ្សារនេះម្តងៗ ។ កម្លាំងសមត្ថកិច្ច និងប្រជាការពារដ៏ច្រើនស្អេកស្កះ ត្រូវគេរាយបណ្តាក់គ្នាពាស់ពេញទីកន្លែង ប៉ុន្តែសកម្មភាពរបស់ក្រុមចោរ ហាក់គ្មានការថមថយនោះឡើយ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាច្រើននាក់ ដែលធ្លាប់ចេញចូលទៅទិញទំនិញ នៅក្នុងផ្សារតាខ្មៅបាននិយាយថា ពួកគាត់សព្វថ្ងៃ មិនចង់ទៅទិញទំនិញនៅផ្សារក្រុងតាខ្មៅទៀតទេ ប៉ុន្តែដោយសារតែទ័លច្រក មិនមានពេលវេលាច្រើន សម្រាប់ទៅផ្សារផ្សេងទៀតទើបបានជាបង្ខំចិត្តទៅកាន់ផ្សារដែលសម្បូរចោរមួយនេះ ។ ការមិនចង់ចូលនៅក្នុងផ្សារ នោះ ក៏ព្រោះតែផ្សារតាខ្មៅនេះ ពោរពេញទៅដោយចោរលួចកាច់កម៉ូតូ ចោរឆក់ និងចោរលូកហៅប៉ៅ ធ្វើឲ្យពួកគាត់ទៅផ្សារម្តងៗ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។

ចំណែកនគរបាល ឬប្រជាការពារ និងសន្តិសុខផ្សារវិញ គេសង្កេតឃើញដាក់កម្លាំងរាយនៅស្ទើរតែគ្រប់កន្លែងទាំងអស់ ប៉ុន្តែក្រុមចោរទាំងនេះ នៅតែធ្វើសកម្មភាពហើយគេចខ្លួនបានយ៉ាងងាយបំផុត ។ រាស្ត្រដែលរស់នៅក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗ ធ្លាប់មកទិញទំនិញនៅផ្សារក្រុងតាខ្មៅ ហើយធ្លាប់ចោរលួចទ្រព្យសម្បត្តិរបស់ពួកគាត់នោះបាននិយាយថា ផ្សារតាខ្មៅគឺជាផ្សារ មួយមានទំនិញច្រើនប្រភេទ ហើយពួកគាត់អាចទិញយកទៅលក់បន្ត និងចំណេញបានកំរៃខ្លះផងដែរ ប៉ុន្តែវាធ្វើឲ្យពួកគាត់ភ័យខ្លាចដោយសារតែសន្តិសុខនៅក្នុងផ្សារនេះ វាមិនមានគ្រប់គ្រាន់សម្រាប់ពួកគាត់ចូលមកទិញទំនិញ ។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា ផ្សារក្រុងតាខ្មៅបើនិយាយរឿងសន្តិសុខវាមិនមាននោះទេ តែបើនិយាយពីចោរលួច កាច់កម៉ូតូ ចោរឆក់ និងចោរលូកហោប៉ៅ គឺគួរឲ្យព្រឺសម្បុរ ព្រោះវាកើតឡើងជារៀងរាល់ថ្ងៃមិនដែលលោះ១ថ្ងៃណាឡើយ ៕

swa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *