ចោរ​ប្រដាប់អាវុធAK៤៧ ប្លន់​បានតែ​ថ្នាំ​ដុស​ធេ្ម​ញ សាប៊ូ និង​នំ​កញ្ចប់

ពួកចោរ​ប្រដាប់​ដោយ​កាំភ្លើង AK47 បួន​នាក់ កាលពី​ម្សិលមិញ បាន​ចូល​ប្លន់ ហាង​លក់ទំនិញ​ឈ្មោះ 7-Eleven ក្នុងស្រុក រូ​សត ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់ ប្រទេស​ថៃ ទាំង​កណ្តាលថ្ងៃត្រង់ តែ​មិនបាន​យកលុយ​ចេញ​សូម្បី​មួយ​បាត ដោយ​គ្រាន់តែ​យក​ថ្នាំ​ដុស​ធ្មេ​ស សា​បូក​ក់សក់ និង​នំ​កញ្ចប់​មួយចំនួន គេចខ្លួន​តែប៉ុណ្ណោះ។

បុគ្គលិក​ហាង​ម្នាក់ បាន​ប្រាប់​នគរបាល​ថា ក្រុមចោរប្លន់​ស្លៀកពាក់​បែប​ឥស្លាម មាន​គ្នា បួន​នាក់ មាន​កាំភ្លើង​គ្រប់​ដៃ ដោយ​ពួកគេ​ព្យាយាម​បើក​ថតតុ​យកលុយ ដោយ​គំរាម​កុំ​ឲ្យ​តដៃ តែ​មិនអាច​បើក​បាន ក៏​គេចខ្លួនបាត់ ហើយ​យក​ដុស​ធ្មេ​ស សា​បូក​ក់សក់ និង​នំ​កញ្ចប់​មួយចំនួន ទៅជា​មួយ។

នគរបាល​ថៃ កំពុង​ត្រួត​ពិនិត្យមើល​អត្ត​សញ្ញា​ក្រុមចោរ​ទាំងនោះ តាមរយៈ​កាំ​មេ​រ៉ា សុវត្ថិភាព ដើម្បី​នាំ​ខ្លូន មក​កាត់ទោស​តាមច្បាប់។នគរបាល​សង្ស័យថា ចោរ​ទាំងនោះ​បានធ្វើ​សកម្មភាព ត្រឹមតែ១២នាទី​ប៉ុណ្ណោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *