ចោរ​មួយក្រុម លើកគ្នា​កម្ទេច​ទ្វារ​ផ្ទះ​ដើម្បី​ប្លន់ ចាប់បាន​ម្នាក់​


ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ទាំងនោះ ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ម្នាក់​ហើយ ។ ជនសង្ស័យ​មួយក្រុម ប្រដាប់​ដោយ​កាំបិត ដាវ​សាមូរ៉ៃ បំពង់​ទីប និង​ពូថៅ បានធ្វើ​សកម្មភាព​វាយ​និង​កាប់​កម្ទេច​ទ្វារផ្ទះ​គ្រួសារ​មួយ ដែល​សង្ស័យ​ជា​អំពើ​ប៉ុនប៉ង​ប្លន់ តែ​មិនបាន​សម្រេច ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ជាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​២៩ វិច្ឆិកា ស្ថិត​ត្រង់​ភូមិ​សាមគ្គី​មានជ័យ ក្នុង​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ។​

គ្រួសារ​រងគ្រោះ មាន​ប្តី​ឈ្មោះ​ជាតិ សុភាព អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​កែវ ស្រីអូន អាយុ​៣២​ឆ្នាំ ពួកគេ​ជា​អាជីវករ​លក់​ទា​អាំង​និង​ចាប់ហួយ ។

ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​វាយ​និង​កាប់​កម្ទេច​ទ្វារ​ផ្ទះ​គាត់ ធ្វើឱ្យ​គាត់​និង​ប្រពន្ធ​កូន​ព្រមទាំង​ម្តាយ​នាំគ្នា​រត់​ឡើង​ទៅ​ពួន​សំងំ​នៅលើ​ឡៅតឿ ព្រោះ​សូម្បី​តែ​ក្នុងផ្ទះ​កម្ទេច​កញ្ចក់​បែក​រាយ​ដែរ ។ បុស​ម្ចាស់ផ្ទះ​ប្រាប់ទៀតថា គាត់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ ហើយ​អះអាងថា ជា​អំពើ​ប៉ុនប៉ង​ប្លន់ ព្រោះ​ដឹង​ថា ម្តាយ​គាត់​ទើប​លក់​ដី នៅ​ឯ​ភ្នំពេញ​បាន តាមពិត​ទិញ​ផ្ទះ និង​ទិញ​ដី​អស់​វិញ​ហើយ ៕

1

3

Loading...