ចៅកែស្រីហាងមេគង្គនិងខារ៉ាអូខរអាយវែ៉ន ចរិតធូរថ្លៃវ៉ៃប៉ូលិសបែកមុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានមកការពារនៅមណ្ឌលប្រលង នៃវិទ្យាល័យបាក់ទូក ត្រូវបានស្រ្តីម្នាក់ជាម្ចាស់ហាង ភោជនីយដ្ឋាន មេគង្គ (ការរ៉ាអូខេ អាយវែន) បានវាយមន្រ្តីសមត្ថកិច្ចម្នាក់ ដែលប្រចាំនៅគោលដៅផ្លូវ១៦៤ កែងផ្លូវ១៦៩ បណ្ដាលអោយរងរបួសស្រាល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០៧និង១២ នាទីនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បើតាមសម្ដីរបស់លោក សេង ណាត់ ជាមន្រ្តីនាយរងផ្នែក អន្តរាគមន៍ ដែលជាជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់កំពុងឈរការពារ នៅមណ្ឌលប្រលងវិទ្យាល័យបាក់ទូក ខណៈនោះមានស្រ្តីម្នាក់បើករថយន្ត ម៉ាក់ford ១គ្រឿងពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ២AE-០១១៩ មករកចត់កន្លែងសមត្ថកិច្ចហាមចត់ ព្រោះ ថ្ងៃនេះជាថ្ងៃសិស្សប្រលង ហើយទុកកន្លែងដើម្បីអោយកម្លាំងសមត្ថកិច្ចប្រចាំគោលដៅ បន្ទាប់មកស្រ្តីម្នាក់នោះខឹងសមត្ថកិច្ចដែលហាមមិនអោយគាត់ចត់យ៉ាងខ្លាំង បានបើកទ្វាររថយន្តចុះមក ជេរប្រមាណ និងវាយកម្លាំងសមត្ថកិច្ចបណ្ដាលអោយរងរបួសស្រាលលើផ្ទៃមុខ។

ក្រោយពេលកើតហេតុ មានអ្នកសារព័ត៌មានបានទៅដល់កន្លែងហេតុ បានផ្ដិតយករូបភាព ខណៈនោះស្រ្តីម្នាក់នោះ បាននិយាយថា នាំគ្នាថតធ្វើអី ចង់បានលុយរបស់ខ្ញុំមែនទេ។

បន្ទាប់ពីមានហេតុការណ៍នេះ ស្រ្តីដែលជាជនបង្ករបានដើរចូលទៅក្នុងហាងរបស់គាត់ ទោះជាកម្លាំងសមត្ថកិច្ចហៅទៅប៉ុស្តិ៍នគរបាល យ៉ាងណាក៏គាត់មិនព្រមទៅដែរ ប៉ុន្តែក្រោយពីការបញ្ជារបស់លោកអធិការនគរបាលខណ្ឌ៧មករា ទើបស្រ្តីរូបនេះ ព្រមចូលខ្លួនទៅដោះស្រាយនៅប៉ុស្តិ៍រដ្ឋាបាលនគរបាលវាលវង់ ដើម្បីដោះស្រាយបញ្ជាប់រឿង។ ក្រោយពីសមត្ថកិច្ចធ្វើការសម្របសម្រួល អស់ជាងកន្លះម៉ោង ក៏មានសមត្ថកិច្ចម្នាក់ចេញមកនិយាយប្រាប់សារព័ត៌មានថា រឿងនេះបានបញ្ជាប់ហើយ ដោយអោយស្រ្តីបង្ករសុំទោសជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាសមត្ថកិច្ច គាត់មានការអន់ចិត្តយ៉ាងខ្លាំងចំពោះករណីហិង្សាខាងលើនេះ ដោយគាត់មិនបានធ្វើអី្វខុសពីតួនាទីរបស់គាត់ទេ តែដោយមានការអន្តរាគមន៍មន្រ្តីថ្នាក់ខ្ពស់នៅពីក្រោយខ្នង ដោយមិនអោយជនរងគ្រោះដាក់ពាក្យបណ្ដឹងនោះទេ៕

11949836_545067692311605_1807505191_n

11944761_545067675644940_1999439127_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *