ចៅក្រមតុលាការកាត់ទោសតម្រឹមអោយយុវជនម្នាក់មានឱកាសរៀបការនិងយុវតីដែលខ្លួនស្រលាញ់

ភ្នំពេញៈ អតីតបុគ្គលិកក្រុមហ៊ុន ទឹកសុទ្ធមួយ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វេង ហ៊ត បានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី ០៣ កុម្ភៈ ឆ្នាំ ២០១៧ ផ្ដន្ទាទោស៥ឆ្នាំ តែទោសនេះត្រូវអនុវត្តទ័ណ្ឌកម្មក្នុងពន្ធនាគារត្រឹមតែ៦ខែប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន ទោសសល់ពីនេះត្រូវព្យួរ ។ ជនជាប់ចោទក្នុងសំណុំរឿងនេះឈ្មោះ ហេង សុផាណា អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធវីតាល់ ។

បើតាមលោកចៅក្រមវេង ហ៊ត បានបញ្ជាក់ថាការផ្ដន្ទាទោសត្រឹមរយៈពេលនៃការឃុំខ្លួនបណ្ដោះអាសន្ននេះ គឺដើម្បីផ្ដល់ឱកាសអោយជនជាប់បានរួចចេញពីការឃុំខ្លួន និងបានរៀបការជាមួយយុតីដែលពួកគេស្រលាញ់គ្នា ព្រោះថាយុវតីរងគ្រោះមានផ្ទៃពោះ ហើយឪពុកម្ដាយទាំងសងខាងសុទ្ធតែចង់ឃើញមុខចៅដោយមានឪពុកម្ដាយគេនៅជាមួយ ។

លោកចៅក្រមបានបញ្ជាក់ថាក្នុងសវនាការកន្លងមក ( ជំនុំជំរះអសាធារណៈ ) ជនជាប់ចោទបានសារភាពពីកំហុសរបស់ខ្លួន ។

សមត្ថកិច្ចដែលប្រតិបត្តិការក្នុងសំណុំរឿងរួមភេទជាមួយអនីតិជននេះបានរំលឹកថា ជនសង្ស័យ ហេង សុផាណាបានសារភាពពីការរួមភេទជាមួយអនីតិជននៅក្នុងក្រុមហ៊ុនច្រើងដងបណ្ដាលអោយយុវតីមានផ្ទៃពោះ ។ ក្នុងនោះក្រោយបែកការ អនាព្យាបាលយុវតី ជាអនីតិជនបានខឹងសម្បាហើយបានប្ដឹងយុវជនឈ្មោះ ហេង សុផាណា រហូតដល់សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនមកសាលាដំបូងធ្វើការចោទប្រកាន់និងឃុំខ្លួនបណ្ណដោះអាសន្ននៅពន្ធនាគារ ។

ក្នុងរយៈពេលនោះអាណាព្យាបាលជនរងគ្រោះនិងអាណាព្យាបាលជនជាប់ចោទបានសម្របសម្រួលគ្នាដោយសុឆន្ទៈ និងព្រមព្រៀងដកពាក្យឈប់ប្ដឹងដើម្បីទុកឱកាសអោយពួកគេបានរៀបការជាមួយគ្នាកសាងគ្រួសារមួយថ្លៃថ្នូរដូចគេដូចឯងក្នុងសង្គម ៕

Loading...