ចៅក្រម​ឃុំខ្លួន​កូនស្រី​ចៅសង្កាត់​ព្រែក​លៀប​ដាក់គុក​ព្រៃ​ស​ពាក់ព័ន្ធ​នឹងករណី​ចេញ​សែក​អត់​ប្រាក់​​

ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ រស់​ ពិសិដ្ឋ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៤ បាន​សម្រេច​ឃុំខ្លួន​ស្ត្រីជនជាប់ចោទម្នាក់ ដាក់​ពន្ធនាគារ​ព្រៃសជា​បណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធ​នឹង​ករណីចេញ​សែក​អត់​ប្រាក់​ ចំនួន​៨២​ម៉ឺន​ដុល្លារអាមេរិក។

​តំណាង​អយ្យកា​រលោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ជនជាប់ចោទ​ឈ្មោះ​ ព្រាប​ សិរី​សុធា​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ដែល​ត្រូវជា​កូនរបស់លោក​ ព្រាប​ មុនី​ ចៅ​សង្កាត់​ព្រែក​លៀប​ ក្រោមបទប្រកាន់​ពី​បទ​ “​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​”​តាម​បញ្ញត្ដិ​មាត្រា​ ២៣១​ ច្បាប់​ស្ដី​ពី​ឧបករណ៍​អាច​ជួញដូរ​ បាន​ និង​ប្រតិបត្ដិការ​ទូទាត់​សង​ប្រាក់​ ដែលប្រព្រឹត្ដ​នៅ​ថ្ងៃ​ទី០​៤​ ខែកញ្ញា​ ឆ្នាំ​២០១២,​ ថ្ងៃ​ទី​០៤,​០៥,​០៦​ ខែតុលា​ ឆ្នាំ​២០១២,​ ថ្ងៃ​ទី​០៤,​ ១២,​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១២,​ ថ្ងៃ​ទី០​៤​ ខែធ្នូ​ ឆ្នាំ​២០១២​កន្លងមកនេះ។​

ជនជាប់ចោទ​ត្រូវ​បាន​នគរបាល​ ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាល​ ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ តាម​ដីកា​ បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​៧១៤​ ត​ព្រ​ របស់​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ ភ្នំពេញ​លោក​ រស់​ ពិសិដ្ឋ​។​

នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ឈ្មោះ​ ម៉​ម​ សិលា​ ហៅ​វី​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ត្រូវជា​ប្ដី​របស់​ជនជាប់ចោទ​ឈ្មោះ ​ព្រាប​ សិរី​ សុធា​ ដើម្បី​សាកសួរ​ ប៉ុន្ដែ​នៅ​រសៀល​ ថ្ងៃ​ដដែល​នេះ​ ត្រូវ​បាន​តុលាការ​ឱ្យ​ត្រឡប់​ ទៅ​ផ្ទះ​វិញ​អាច​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ចេញ​ សែក​អត់​លុយ​ចំនួន​ ៨២​ម៉ឺន​ដុល្លារ​។​

នៅ​ក្នុង​សំណុំរឿង​ចេញ​សែក​អត់​ប្រាក់​នេះ​ផង​ដែរ​មិន​ត្រឹមតែ​កូនស្រី​ របស់​លោក​ ព្រាប​ មុនី​ ប៉ុណ្ណោះ​ទេ ​ដែល​ជាប់ចោទ​ ក្នុង​នោះ​សូ​ម្បី​តែ​ភរិយា​របស់​ គាត់​ក៏​សមត្ថកិច្ច​កំពុង​ស្វែងរក​ ប៉ុន្ដែ​ត្រូវ​បាន​គេចខ្លួន​មួយ​រយៈ​ បន្ទាប់​ពី​តុលាការ​ មិន​បាន​ព​ន្លឿ​ន​នីតិវិធី​។​

មន្ដ្រី​តុលាការ​បាន​បង្ហើប​ថា​ មាន​រយៈពេល​ជាង​០១​ឆ្នាំ​កន្លះ ​សំណុំរឿង​នេះ​ ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​ចៅក្រម​ស៊ើប​ សួរ​លោក​ តែ​ សំអាង​ ហាក់ដូចជា​ពុំ​ បាន​បន្ដ​នីតិវិធី ​សម្រេច​ថា​នាំ​ខ្លួន ​ឬ​ស្វែង​ រក​ចាប់ខ្លួន​ទៅ​លើ​ជន​ត្រូវ​ចោទ​ ដែល​ខាង​ដើមចោទ​ដាក់​ភាព​សង្ស័យ​ថា​ រឿង​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ទៅ​នឹង​ការ​ ទទួល​លាភសក្ការៈ​ណាមួយ​ ទើប​សំណុំ​ រឿង​បាត់​មួយ​រយៈ​។​ ក្រោយមក​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​ រឿង​នេះ ​ព​ន្លឿ​ន​នីតិវិធី​ទើប​ឈាន​ដល់​ ចេញ​ដីកានាំខ្លួន​កូនស្រី​លោក​ ព្រាប​ មុនី​ ចៅសង្កាត់​ព្រែក​លៀប​ ដាក់​ពន្ធនាគារ​ព្រៃ​សជា​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​៕

Preb Mony Prek Leap daughter

Loading...

Leave a Reply

Your email address will not be published. Required fields are marked *