ចៅក្រម​លី​សុខ​លេង​ អ្នក​ដោះ​លែង​ឪពុក​ម្តាយ​ ថោ​ង​សា​រាត់​ ស្តិ​ត​ក្នុង​ដៃ​ក្រុមប្រឹក្សា​អង្គចៅក្រម​

​ភ្នំពេញ​ ៖​ លោក​ លី​ សុខ​លេង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ ចេញ​ដីកា​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​ នោះ​ បាន​ត្រូវ​អធិការកិច្ច​ក្រសួងយុត្តិធម៌​អញ្ជើញ​ យក​មក​សាកសួរ​ចំនួន​បី​លើក​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ទី​០៧​ ,​ ១៧​ ,​ និង​ ១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ជុំវិញ​ករណី​មិន​ប្រក្រតី​នេះ​ ។​ ចំពោះ​ល​ទ្ឋ​ផល​នៃ​ការ​សាកសួរ​ពុំ​មាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវការ​ នោះ​ ទេ​ តែ​នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រសួងយុត្តិធម៌​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​សាកសួរ​និង​បាន​ពិនិត្យ​ឯកសារ​ក្នុង​ សំណុំរឿង​ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ រួច​ហើយ​ ក្រុម​អធិការកិច្ច​រក​ឃើញ​ថា​ ចំណាត់ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ គឺ​ខុស​នីតិវិធី​ ។​ ដូច្នេះ​ក្រុម​អធិការកិច្ច​នឹង​បញ្ជូន​របាយការណ៍​នេះ​ ទៅ​កាន់​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុម​ ប្រឹក្សា​នៃ​អង្គចៅក្រម​ ដើម្បី​ពិនិត្យ​និង​សម្រេច​ ។​ ប្រភព​ដដែល​បាន​អះអាង​ថា​ បើសិនជា​មាន​តម្រុយ​បទល្មើស​ពាក់​ព័​ន្ឋ​នឹង​អំពើ​សូកប៉ាន់​ ឬ​ ស៊ីសំណូក​ក្នុង​សំណុំរឿង​ដោះ​លែង​នេះ​ ក្រុម​អធិការកិច្ច​នឹង​បញ្ជូន​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ចាត់ការ​ជា​សមត្ថកិច្ច​។

 

​ គួរ​រំលឹក​ថា​ ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ គឺ​ លោក​ ថោ​ង​ ចំរើន​ ហៅ​ តាំង​ ចំរើន​ អាយុ​៦៣​ឆ្នាំ​ និង​ អ្នកស្រី​ កែវ​ សារី​ អាយុ​៥៥​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​ កាលពី​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ កាន់កាប់​អាវុធ​ដោយ​ គ្មាន​ការ​ អនុញ្ញាត​ ពាក់​ព័​ន្ឋ​នឹង​ អាវុធ​វែង​ខ្លី​ចំនួន​១១​ដើម​ ដែល​សមត្ថកិច្ច​ រឹបអូស​បាន​ នៅ​ក្នុងភូមិ​គ្រឹះ​ របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​ឪពុក​ម្តាយ​ទាំង​ ពីរ​នាក់​នេះ​ បាន​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​ ។​ បន្ទាប់​មក​ មេធាវី​ការពារ​ក្តី​ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ តែ​ត្រូវ​តុលាការ​បដិសេធ​ចោល​ ទើប​មេធាវី​បាន​ប្តឹង​ឧ​ទ្ឋ​រណ៍​ ។​

 

នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៥​ សាលា​ឧ​ទ្ឋ​រណ៍​ បាន​សម្រេច​បន្ត​ឃុំខ្លួន​ ឪពុក​ម្តាយ​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ក្នុង​ព​ន្ឋ​នាគារ​ដដែល​ តែ​មេធាវី​បាន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ ។​ ក្រោយមក​ នៅ​ថ្ងៃ​ទី​០៥​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ មេធាវី​បាន​ទៅ​ដក​ពាក្យបណ្តឹង​សាទុក្ខ​ នៅ​ តុលាការ​កំពូល​ វិញ​ ។​ រំលង​បាន​មួយ​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៦​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ លោក​ មេធាវី​ រស់​ ផល្លា​ បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​លើក​ទី​ពីរ​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ថ្ងៃ​ ដដែល​នេះ​ដែរ​ លោក​ លី​ សុខ​លេង​ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​ ឲ្យ​នៅ​ក្រៅ​ឃុំ​ ។​ ប៉ុន្តែ​ដោយសារ​យប់​ពេក​ផុត​ម៉ោង​រដ្ឋបាល​នោះ​ ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​ជាប់​ឃុំ​មួយ​យប់​សិន​ លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ ទើបត្រូវ​បាន​ដោះ​លែង​ ។​ ក្រោយ​ពី​ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​ដោះ​លែង​ នៅ​ថ្ងៃ​ដដែល​ លោក​ លី​ សុខ​លេង​ ត្រូវ​បាន​ក្រុម​អធិការកិច្ច​ នៃ​ក្រសួងយុត្តិធម៌​ ហៅ​ទៅ​ធ្វើការ​សាកសួរ​ពី​ចំណាត់ការ​នៃ​ការ​ដោះ​លែង​នេះ​ ។​ ពាក់​ព័​ន្ឋ​បញ្ហា​នេះ​ នៅ​ថ្ងៃ​ទី​១២​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ។​ ក្រោយមក​ នៅ​ថ្ងៃ​ទី​១៦​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​ចាប់ខ្លួន​និង​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​សារ​ជា​ថ្មី​ ក្រោយ​មាន​សេរីភាព​នៅ​ ក្រៅ​ឃុំ​ រយៈពេល​តែ​៩​ថ្ងៃ​ប៉ុណ្ណោះ​ ។

 

​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​ សាកលវិទ្យាល័យ​ ធនធានមនុស្ស​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​រិះគន់​ ខ្លាំងៗ​ដល់​ សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ លើ​រឿងរ៉ាវ​ការ​ដោះ​លែង​ ឪពុក​ម្តាយ​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​នៅ​ក្រៅ​ឃុំ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​ការ​ដោះ​លែង​ ឪពុក​ម្តាយ​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​នៅ​ក្រៅ​ឃុំ​ សម្តេច​មិន​សុខចិត្ត​ទេ​ ខ្ញុំ​ស្នើ​សុំ​ឧត្តម​ ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ចាត់វិធានការ​ជា​បន្ទាន់​លើ​សំណុំរឿង​មួយ​នេះ​»​។​ បន្ទាប់​ពី​សម្តេច​ថ្លែង​បញ្ចប់​ភ្លាមៗ​នោះ​ នៅ​វេលា​ថ្ងៃត្រង់​ ទី​១៧​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ មួយ​ចំនួន​ ដែល​ពាក់​ព័​ន្ឋ​នឹង​ចំណាត់ការ​មិន​ប្រក្រតី​ ក្នុង​សំណុំរឿង​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​ ករណី​ ឃាតកម្ម​បាញ់​សម្លាប់​ ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ។​

 

ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អ​ត់​ល្អន់​រួច​មក​ អង្គប្រជុំ​បាន​សម្រេច​ដក​តំណែង​ លោក​អាំង​ មាលតី​ ចេញពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ មក​បញ្ឈរជើង​នៅ​ក្រសួង​ យុត្តិធម៌​ ដើម្បី​រង់ចាំ​ឲ្យ​ក្រុមប្រឹក្សាវិន័យ​ នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ពិនិត្យ​និង​សម្រេច​ នៅ​ពេល​ក្រោយ​ ។​ ក្នុង​អង្គប្រជុំ​នេះ​ក៏​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ តែងតាំង​លោក​ តាំង​ ស៊ុន​ឡាយ​ បច្ចុប្បន្ន​ ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​មក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាប់​ ពី​ពេល​ នេះ​តទៅ​ ។​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ លោក​ តាំង​ ស៊ុន​ឡាយ​ ត្រូវ​បាន​ តែងតាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕
ចៅក្រម​លី​សុខ​លេង​ អ្នក​ដោះ​លែង​ឪពុក​ម្តាយ​ ថោ​ង​សា​រាត់​ ស្តិ​ត​ក្នុង​ដៃ​ក្រុមប្រឹក្សា​អង្គចៅក្រម​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *