ចៅប្រុសតិរច្ឆានចាក់សម្លាប់ ជីដូនអាយុ ៧៥ឆ្នាំ ព្រោះតែ ខឹងនិយាយទូន្មានរូបគេ ច្រំដែលពេក

ជប៉ុន : ក្មេងប្រុសជំទង់អាយុ ១៧ឆ្នាំម្នាក់ មិនត្រូវបានប៉ូលីសបញ្ជាក់ អត្តសញ្ញាណ ឲ្យដឹងនៅឡើយទេ ដោយគេត្រូវបាន ចាប់ខ្លួនបន្ទាប់ពីបាន វាយប្រហារស្ត្រីចំណា ស់ម្នាក់ដែលជាជីដូន រហូតដល់បាត់បង់ជីវិត ព្រោះតែខឹងស្ត្រី ជាជីដូនតែងតែនិយា យរិះគន់និងថាឲ្យ រូបគេដដែលពេក ។

ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេស ជប៉ុន ហើយស្ត្រីដែលរងគ្រោះ មានអាយុ ៧៥ឆ្នាំត្រូវបានប៉ូលីស និយាយថា គាត់ត្រូវចៅប្រុស ចាក់ចំពោះជាច្រើន កាំបិតខណៈដែលថ្ងៃ កើតហេតុនោះ បុរសជាជីតា និងឪពុកជនសង្ស័យ ក៏ស្ថិតនៅផ្ទះផងដែរ ទើបពួកគេប្រញាប់ បញ្ជូនស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យ ប៉ុន្តែបានតែមួយម៉ោងប៉ុណ្ណោះ គាត់ក៏ស្លាប់ ។

តាមការស៊ើបអង្កេត របស់ប៉ូលីសបានឲ្យដឹងថា ចៅប្រុសបង្កហេតុ មិនពេញចិត្តនឹងការ និយាយច្រំដែល ជារៀងរាល់ថ្ងៃ របស់ជីដូនទេ ហើយនៅថ្ងៃកើតហេតុ គឺជនសង្ស័យខឹង នឹងស្ត្រីជាជីដូន និយាយទូន្មាន ពីទង្វើរបស់គេដដែលៗ ទើបចៅប្រុសជាឃាតក ខឹងស្ទុះយកកាំបិត ចាក់សម្លាប់ជីដូន យ៉ាងសាហាវតែម្តង ៕

grandson kill grandmother

ប្រភព៖ lookingtoday

Loading...

Leave a Reply

Your email address will not be published. Required fields are marked *