ចៅហ្វាយ ស្រុកអន្លង់វែងរងការរិះគន់ថា ប្រើប្រាស់ អាវុធខ្លី បាញ់ទៅលើ ប្រជាពលរដ្ឋ ចំនួន២គ្រាប់ ប៉ងសម្លាប់

ខេត្តឧត្តមានជយ័៖ ចៅហ្វាយ ស្រុកអន្លង់វែង បានរងការរិះគន់ថា ប្រើប្រាស់ អាវុធខ្លី បាញ់ទៅលើ ប្រជាពលរដ្ឋ ចំនួន២គ្រាប់ ប៉ងសម្លាប់ ប្រជាពលរដ្ឋ តែមិនបាន សម្រេច ដោយគ្រាប់កាំភ្លើង ផ្លាតត្រូវ កាងរថយន្ត ជនរងគ្រោះ។

សេចក្ដីរាយការណ៍នេះ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ។

ប្រពលរដ្ឋម្នាក់ បានរត់គេចខ្លួន អស់រយះពេលជាច្រើន ថ្ងៃមកហើយ ដោយសារតែលោក ហោ ជិន វីរះយុទ្ធ ចៅហ្វាយ ស្រុកអន្លង់វែង បានប្រើប្រាស់អាវុធខ្លី បាញ់ទៅលើ ប្រជាពលរដ្ឋ ចំនួនពីរគ្រាប់ ប៉ុនប៉ងសម្លាប់ មិនបានសម្រេច ដោយផ្លាតគ្រាប់កាំភ្លើង ត្រូវកាងរថយន្ដ ជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង១១និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២១ ឈានចូល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ ផ្លូវជាតិ១៧៤ចំណុចភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ ដោយមិនដឹងពីមូលហេតុអ្វីមួយ។

ការផ្ទុះអាវុធចំនួន២គ្រាប់ ពាក់កណ្ដាលយប់ ពីសំណាក់ចៅហ្វាយស្រុក ស្រុកអន្លង់វែង ប៉ុនប៉ងលើបុរសម្នាក់ បង្ករឲ្យមាន ការភ្ញាក់ផ្អើល ដល់ពលរដ្ឋទាំងយប់។

ករណីខាងលើ ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត គួរតែស៊ើប អង្កេតលើករណីនេះ តើពិតជាកើតមាន មែនដែរឬទេ ហើយបណ្តាល មកពីរឿងអ្វីមួយ? តើមួយណាខុសមួយណាត្រូវ កុំអោយអ្នកមាន អំណាចខ្លះចេះ តែដើធ្វើបាបរាស្រ្ដ បន្តទៅមុខទៀត ហើយក៍ដោយសារ ប្រជាពលរដ្ឋម្នាក់ នោះមានពាក់ព័ន្ធ និងករណីអ្វីមួយ។

លោកអភិបាល ស្រុកអន្លង់វែង មិនបាន អត្ថាធិប្បាយ បំភ្លឺជុំវិញ ករណីនេះទេ ដោយលើកទូរស័ព្ទ ប្រាប់ថា ជាប់រវល់ប្រជុំ។ ដោយឡែក លោកស ថាវីអភិបាល ខេត្តឧត្តរមានជ័យ មិនអាច ទាក់ទង បានទេ ដោយមិនមាន លើកទូរស័ព្ទ៕

Loading...