ចំណតរថយន្ត​ផ្សារ​ដើម​គរ​ ចំនួន​២​ត្រូវ​សាលា​រាជធានី​ ប្រគល់​ឱ្យមក​ គណៈកម្មការ​ផ្សារ​ដើម​គ​គ្រប់គ្រង​វិញ​

​ភ្នំពេញ​៖​ ចំណតរថយន្ត​ចំនួន​២​នៅ​ផ្សារ​ដើម​គរ​ត្រូវ​បាន​លោកប៉ា​ង​ លី​ដា​ អភិបាលរង​ខណ្ឌទួលគោក​ប្រកាស​ប្រគល់​ឱ្យ​ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ​គ្រប់គ្រង​វិញ​ បន្ទាប់​ពី​លោក​ម៉ី​ ហួ​ ដែល​បាន​ធ្វើការ​វិនិយោគ​ចំណត​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​ត្រូវ​ដល់​ពេល​ចប់​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​៣១​ ធ្នូ​ ខាង​មុខ​នេះ​។​

​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​គណៈកម្មការ​ផ្សារ​ដើម​គរ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ ថ្ងៃ​ទី​២៤​ ធ្នូ​ម្សិលមិញ​ក្រោម​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ផ្សារ​ជា​ច្រើន​នាក់​ផង​ដែរ​ ហើយ​ពិធី​ នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ស្នាក់​ការ​ផ្សារ​ដើម​គរ​ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​។​

​លោក​សេង​ សា​រ៉​ន​ ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ​បាន​លើក​ពី​ចំណុច​ផ្លូវ​មួយ​ចំនួន​ដែល​ផ្សារ​មាន​ផល​លំបាក​ក្នុង​ការ​គ្រប់គ្រង​ដោយសារ​អាជីវករ​មួយ​ចំនួន​មិន​ស្តាប់​តាម​ការ​ណែនាំ​នៅ​តែ​បន្ត​លក់ទំនិញ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ដូច​ជា​នៅ​កំណាត់​ផ្លូវ​៣៣៦​ជាដើម​។​

​លោក​បន្ត​ថា​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​គ​ហាក់បីដូចជា​ព្រងើយកន្តើយ​មិនសូវ​សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​ដូច​ជា​ប្រព័ន្ធ​លូ​ស្ទះ​ស្ថិត​នៅ​កំណាត់​ផ្លូវ​២៣៥​ម្តងៗ​ខាងកើត​ផ្សារ​ ដោយ​ទុក​ឲ្យ​ខាង​ផ្សារ​ជា​អ្នកចាត់ការ​រឿង​នេះ​ទៅ​វិញ​។​ជាមួយ​នេះ​ដូច​ជា​ម្ជា​ស់​ស្តង់​នៅ​ខាងកើត​អតីត​មន្ទីរ​សុខាភិបាល​ជាដើម​មាន​ខ្លះ​ទ្រុឌ​ទ្រម​គណៈកម្មការ​សុំ​ឲ្យ​ជួសជុល​ ដោយ​ខ្លាច​បង្ក​ជា​អគ្គី​ភ័យ​ជាយថាហេតុ​ បែរជា​ម្ជា​ស់​ស្តង់​មិនសូវ​ស្តាប់​។​ ទោះ​បែប​ណា​ លោក​សន្យា​ថា​ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ផ្សារ​នេះ​មាន​សោភ័ណ​ភាព​ ។​

​ចំណែកឯ​លោកប៉ា​ង​ លី​ដា​ អភិបាលរង​ខណ្ឌទួលគោក​ក៏​បាន​សំណូមពរ​ឱ្យ​គណៈកម្មការ​ផ្សារ​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​ ហើយ​ត្រូវ​រាយការណ៍​ជា​ប្រចាំ​ពី​សកម្មភាព​ការ​ប្រមូល​សំរាម​ និង​ការ​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ និង​គោលការណ៍​បាន​កំណត់​ បើសិនជា​មិន​អនុវត្ត​តាម​គោលការណ៍​ទេ​ សាលា​រាជធានី​នឹង​មាន​វិធានការ​លុប​ចោល​កិច្ចសន្យា​តែ​ម្តង​។​

​ជាមួយ​នោះ​លោក​ក៍​ជំរុញ​ឲ្យ​គណៈកម្មការ​ផ្សារ​យកចិត្តទុកដាក់​រៀបចំ​ផ្លូវ​មុនី​រ៉េ​ត​ និង​ផ្លូវ​ម៉ៅ​សេ​ទុង​ដែល​ជា​បញ្ហា​ប្រឈម​ដោយសារ​អាជីវករ​នាំ​គ្នា​លក់ដូរ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ បើ​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែនាំ​ត្រូវ​មាន​វិធានការ​។​ចំពោះ​ចំណត​បេន​រថយន្ត​ចំនួន​២​គឺ​ទី​១​នៅ​មុខ​ស្នាក់​ការ​ផ្សារ​ដើម​គ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េ​ត​និង​ទី​២​ចំណត​បេន​រថយន្ត​នៅ​ផ្សារ​ដើម​គ​ដែល​សាលា​រាជធានី​ប្រគល់​ឱ្យ​ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ​គ្រប់គ្រង​វិញ​នោះ​លោក​អភិបាលរង​ ប៉ា​ង​ លី​ដា​និង​ស្នើរ​សុំ​ជាមួយ​សាលា​រាជធានី​បញ្ជាក់​តំលៃពិត​ប្រាកដ​ណាមួយ​ដោយ​រថយន្ត​តាក់ស៊ី​១​គ្រឿង​ត្រូវ​បង់​តំលៃ​ប៉ុន្មាន​ពេល​ចូល​មក​ក្នុង​បេន​ដើម្បី​ដាក់​ភ្ញៀវ​នោះ​។​ជាមួយ​នេះ​ចំពោះ​រថយន្ត​តាក់ស៊ី​ដែល​មិន​ចូល​ចត​ក្នុង​បេន​ ហើយ​ចត​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ​ត្រូវ​បញ្ឈប់​ ហើយ​ឲ្យ​ពួក​គាត់​ចូល​មក​ក្នុង​បេន​វិញ​ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​ជៀសវាង​ការ​កកស្ទះ​ចរាចរ​ជាដើម​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *