ចំណុចប្រសាសន៍សំខាន់ៗរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រកែច្នៃផ្លែឈើស្រស់

ខេត្តកំពង់ស្ពី៖ ចំណុចប្រសាសន៍សំខាន់ៗរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រកែច្នៃផ្លែឈើស្រស់ ក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃព្រហស្បតិ៍ ទី២៥ មករា ឆ្នាំ២០១៨។

១-សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េដែល ជានិច្ចជាកាលគាំទ្រដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការជួយឧបត្ថមគាំទ្រផ្សេងៗដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំរុញឱ្យអ្នក វិនិយោគរបស់ខ្លួន ចូលមកបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា និង ទេសចរណ៍បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ។ជាក់ស្តែងរោងចក្រមួយនេះនឹងផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាជនរស់នៅតំបន់នេះផ្ទាល់តែម្តង ។

លោកបានថ្លែងថា កត្តាសុខសន្តិភាពរបស់ប្រទេសជាតិ យើងអាចកែប្រែតំបន់នេះពីសមរភូមិប្រយុទ្ធ ទៅជាកន្លែងបង្កើតរោងចក្រនិងបង្កើតការងារជូនពលរដ្ឋ ។ តួយ៉ាងដូចថ្ងៃនេះ ទីកន្លែងនេះត្រូវបានបង្កើតរោងចក្រដោយមានការចរចារ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសកូរ៉េ ដែលបានលើកមោទនភាពជាតិខ្មែរព្រោះមានក្រុមហ៊ុនខ្នាតអន្តរជាតិក្នុងប្រទេសយើង ។ ជាមោទនភាពដែលប្រទេសយើងបច្ចុប្បន្ននេះមានរោងចក្រផលិតផលផ្សេងៗស្ទើគ្រប់ប្រភេទដែលពីមុនសូម្បីតែទឹកបរិសុទ្ធក៏យើងនាំចូលមកពីបរទេសដែរ ប៉ុន្តែនូវថ្ងៃខាងមុខយើងនឹងមានរោងចក្រកាន់តែច្រើនបន្ថែមទៀត ។

លោកបានលើកឡើងថា រោងចក្រនេះ ឫរោងចក្រផ្សេងៗទៀត មិនមែនគេនឹកឃើញមកវិនិយោគដោយឯងឯងនោះទេ ។ គឺសុទ្ធតែមានការទំនាក់ទំនង និងស្នើសុំការវិនិយោគពីបរទេស ដែលកន្លងទៅសម្តេចតេជោបានចេញទៅក្រៅប្រទេសដើម្បីចរចារស្នើសុំអោយវិនិយោគិនបរទេស ចូលមកវិនិយោគក្នុងប្រទេសយើង ដើម្បីបង្កើតការងារដល់កូនចៅប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបច្ចុប្បន្ន មិនត្រឹមតែធ្វើអោយប្រទេសមានសុខសន្តិភាពតែម្យ៉ាងនោះទេ។ គឺខិតខំធ្វើអោយប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយ តាមរយៈការគៀងគរអ្នកវិនិយោគគ្រប់មជ្ឈដ្ឋានមកបណ្តាក់ទុនដើម្បីផ្តល់ឱកាសការងារដល់កូនចៅប្រជាពលរដ្ឋយើង។ ជាក់ស្តែងយើងសម្ពោធបើករោងចក្រប្រទេសកូរ៉េថ្ងៃនេះ ខណៈដែលសម្តេចតេជោកំពុងនៅប្រទេសឥណ្ឌា ដើម្បីចរចារស្នើសុំអោយ អ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។

ពីមុនរោចក្រភាគច្រើនមានតែនៅក្នុងទីក្រុង ឥឡូវយើងបានបង្កើតរោងចក្រដល់គ្រប់ខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនិងកូនចៅប្រជាពលរដ្ឋមិនចាំបាច់ធ្វើចំណាកស្រុកឆ្ងាយពីផ្ទះ ។ នេះគឺដោយសារសម្តេចតេជោចេញទៅក្រៅប្រទេសតែងតែស្នើសុំអន្តរជាតិមកវិនិយោគបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ ខុសពីមេបក្សប្រឆាំងមួយចំនួន តែងតែស្នើសុំអោយបរទេសកាត់ជំនួយ និងដាក់ទណ្ឌកមក្មសេដ្ឋកិច្ច ដល់កម្ពុជាទៅវិញ ។

លោកបានបន្តថា វិស័យកសិកម្មក្នុងប្រទេសយើងធំណាស់ ប្រជាជនយើងភាគច្រើនធ្វើស្រែចម្ការ ដោយឡែក ក្នុងឃុំត្រែងត្រយឹងននេះ ប្រជាពលរដ្ឋ
៧៦% ធ្វើស្រែនិងចម្ការ ដូច្នេះរដ្ឋាភិបាលបានគិតគូរដល់ប្រជាកសិករ តាមរយៈគោលនយោបាយទប់ការចុះថោកស្រូវអង្ករ របស់ប្រជាពលរដ្ឋនិងការបញ្ចុះការប្រាក់កម្ចីធនាគារ ផងដែរ ។

ប្រជាកសិករដែលដាំស្វាយ ដោយពេលខ្លះតម្លៃស្វាយមានការធ្លាក់ថ្លៃមិនទៀងទាត់ ប៉ុន្តែយើងមានសក្តានុពល តែយើងមិនទាន់មានរោងចក្រផលិតកែច្នៃស្វាយដើម្បីនាំចេញ គឺពឹងផ្អែកលើប្រទេសជិតខាង យើងសង្ឃឹមថាក្រោយរោងចក្រនេះបង្កើត ប្រជាពលរដ្ឋយើងនិងលែងពឹងខ្យល់គេដកដង្ហើម ហើយយើងអាចផលិដោយខ្លួនឯងនៅទីនេះតែម្តង ៕

Loading...