ចំណូលជិត $១.៥ពានលាន របស់វៀតណាមបានពី ការនាំចេញបន្លែ និងផ្លែឈើក្នុងឆ្នាំ២០១៤

ហូជីមិញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ថា វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញបន្លែ និងផ្លែឈើ គិតក្នុងឆ្នាំនេះមានទឹកប្រាក់ជិត១.៥ ពាន់លានដុល្លារ ។

របាយការណ៍មួយចេញដោយសមាគមអ្នកនាំបន្លែ និងផ្លែឈើវៀតណាម បានបង្ហោះនៅលើ គេហហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញថា
តាមការព្យាករណ៍ ទឹកប្រាក់ដែលជាចំណូល បានមកពីការនាំចេញបន្លែ និងផ្លែឈើ គឺមានទឹកប្រាក់ជិត១.៥ពាន់លានដុល្លារសហរដ្ឋ អាម៉េរិក គិតក្នុងឆ្នាំ២០១៤នេះ ។ ទន្ទឹមនឹងនេះដែរ ទឹកប្រាក់ចំនួន ៥២១លានដុល្លារអាម៉េរិក គឺជាការចំណាយអស់ សម្រាប់ការនាំចូលបន្លែ និងផ្លែឈើចូលក្នុងប្រទេសនេះ ។

តាមរយៈការនាំចេញនេះ តួលេខដែលបានបង្ហាញឡើងលើវិស័យនាំចេញនេះ គឺបានកើនឡើង នូវទឹកប្រាក់ប្រមាណ៩៥៦លានដុល្លារ ។

នៅក្នុងរបាយការណ៍ក៏បានឲ្យទៀតថា គិតក្នុងខែធ្នូ ឆ្នាំ២០១៤ តាមការព្យាករណ៍ទៅលើការ នាំចេញបន្លែនិងផ្លែឈើពីវៀតណាម
មានទឹកប្រាក់ប្រមាណ១២០លានដុល្លារសហរដ្ឋអាម៉េរិក ។

សរុបការនាំចេញផលិតផលទាំងអស់នេះ មានទឹកប្រាក់១.៤៧៧ពាន់លានដុល្លារ ។ តួលេខនេះ ធៀបនឹងឆ្នាំមុនគឺបានកើនឡើង ដោយមានទឹកប្រាក់ ត្រឹមតែ១.០៧ពាន់លានដុល្លារនោះទេ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *