ចំនួនអ្នកស្លាប់ដោយក្រឡាប់ឡានលើភ្នំដងរែកកើនឡើងដល់១៩នាក់

ខេត្តឧត្តរមានជ័យ ៖ រថយន្តដឹកអ្នកដំណើរ ចំណុះ ២៥កៅអី បានក្រឡាប់ធ្លាក់ពីលើភ្នំ នៅតាមផ្លូវជាតិលេខ៦៧ ត្រង់ចំរាក់ទី១ ផ្លូវឡើងភ្នំដងរែក បណ្តាលឲ្យអ្នកដំណើរ១៩ នាក់ បានស្លាប់ ក្នុងចំណោម ៤០នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២០ នាទី ថ្ងៃត្រង់ ទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សនៅលើរថយន្ត ដែលជួបគ្រោះថ្នាក់ខាងលើ ភាគច្រើនជា តាជីយាយជី និងមានក្មេងមួយចំនួនផងដែរ ត្រូវសមត្ថកិច្ចជួយសង្គ្រោះ នាំទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ រថយន្តដែលក្រឡាប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-4613 ដឹកអ្នកដំណើរមកពីភូមិព្រៃស ក្នុងខណ្ឌដង្កោ ដើរធ្វើបុណ្យតាមព្រំដែនថៃ ហើយចុះពីលើភ្នំ នៅចំណុចច្រក អន្តរជាតិជាំ បានក្រឡាប់ បណ្តាលឲ្យអ្នកដំណើរ ស្លាប់មកដល់ព្រលប់នេះកើនឡើងដល់១៩ នាក់ ក្នុងនោះមានស្រី ១១នាក់ និងរបួសចំនួន ២៤នាក់ មានស្រី ២នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *