ចំនួនអ្នកស្លាប់ពីការវាយប្រហារនៅនីហ្សេរីយ៉ាបានកើនឡើងដល់ 58 នាក់

មេកុលសម្ព័ន្ធក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារនៅក្នុងរដ្ឋ Kaduna ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាបានកើនឡើងដល់ 58 នាក់ ខណៈដែលសាកសពជាច្រើនត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ។

លោក Zubairu Mai Gwari មេដឹកនាំជាប្រពៃណីរបស់ភូមិ Gwaska ដែលត្រូវបានវាយប្រហារកាលពីចុងសប្ដាហ៍ដោយក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងពី 45 នាក់ទៅ 58 នាក់ ខណៈដែលក្រុមអ្នកការពារសន្តិសុខក្នុងស្រុកបានជីកសាកសពជនរងគ្រោះមួយចំនួននៅក្នុងតំបន់នេះ។

ភូមិ Gwaskwa មានទីតាំងស្ថិតនៅក្នុងទីក្រុង Birnin-Gwari ដែលជាតំបន់ត្រូវបានវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងនៅ Kaduna នោះ ។

លោក Zubairu បាននិយាយថា មនុស្សជាច្រើននៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារនេះ។

ប្រជាពលរដ្ឋក្នុងតំបន់បានរត់គេចខ្លួនដើម្បីសុវត្ថិភាព ខណៈដែលខ្មាន់កាំភ្លើងបានចូលក្នុងភូមិកាលពីថ្ងៃសៅរ៍ ដោយបាញ់កាំភ្លើងមិនឈប់ឈរតែម្តង ។

លោកអភិបាល Nasir El-Rufai បាននិយាយថា ការបង្កើតកងវរសេនាតូចអចិន្រ្តៃយ៍របស់កងទ័ពនីហ្សេរីយ៉ានៅក្នុងតំបន់ Birnin Gwari ត្រូវបានអនុម័ត ដោយប្រធានាធិបតី Muhammadu Buhari ។

មេប៉ូលិសប្រទេសនីហ្សេរីយ៉ា លោក Ibrahim Idris ក៏បានប្រកាសបង្កើតទីស្នាក់ការប៉ូលិស Birnin Gwari និងទីស្នាក់ការកណ្តាលប៉ូលីសថ្មីពីរកន្លែងផងដែរ ដើម្បីបង្កើនសន្តិសុខនៅក្នុងតំបន់នេះ ។

នៅក្នុងការប្តូរវេនដើម្បីតាមដានក្រុមឃាតកដែលបើកការវាយប្រហារនៅថ្ងៃសៅរ៍នេះ ប៉ូលីសក្នុងស្រុក Kaduna បាននិយាយថា ភារកិច្ចប្រយុទ្ធត្រូវបានគេប្រគល់ទៅអោយក្រុម Birnin Gwari ។

អ្នកនាំពាក្យប៉ូលិស លោក Mukhtar Aliyu បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុង Kaduna ថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងទេរហូតមកដល់ពេលនេះ ប៉ុន្តែកិច្ចប្រឹងប្រែងដើម្បីចាប់ឃាតកត្រូវបានពង្រឹង ។

ភាគច្រើនកុមារត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហារ ។ អ្នកវាយប្រហារទាំងនោះត្រូវបានគេជឿថា បានចូលក្នុងភូមិនេះពីរដ្ឋ Zamfara ភាគពាយព្យ ដែលជារដ្ឋជិតខាងទៅកាន់ Kaduna នោះឯង ។

ភូមិ Gwaska គឺជាភូមិមួយដែលព័ទ្ធជុំវិញដោយប្រជាជនប្រហែល 3,000 នាក់។ ភូមិនេះបានឆាបឆេះដោយភ្លើងក្នុងអំឡុងពេលការវាយប្រហារ ៕

 

Loading...