Anti military coup protesters stands in the middle of tear gas smoke during a demonstration against the military coup. Myanmar police fired rubber bullets, tear gas and sound bombs at peaceful anti military coup protesters on Monday. Several were arrested and injured but the exact number is still unclear. Myanmar's military detained State Counsellor of Myanmar Aung San Suu Kyi on February 01, 2021 and declared a state of emergency while seizing the power in the country for a year after losing the election against the National League for Democracy (NLD). (Photo by Aung Kyaw Htet / SOPA Images/Sipa USA)

ចំនួន​អ្នកស្លាប់​កើន​ដល់​២៣១​នាក់​ហើយ ចាប់តាំងពី​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

​មី​យ៉ាន់​ម៉ា ៖ យ៉ាងហោចណាស់​មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​ដោយ​កងកម្លាំង​សន្តិសុខ​យោធា​នៅក្នុង​រដ្ឋ Shan ភាគខាងត្បូង​ទីក្រុង យ៉ាំង​ហ្គោ​ន​និង​ម៉ាន់​ដា​ឡេ​។ ការបង្ហូរ​ឈាម​នៅ​ថ្ងៃ​សុក្រ​នាំឱ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​កើន​ដល់​ចំនួន២៣១នាក់​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​១​ខែកុម្ភៈ​។​

​ចំនួន​ដ៏​ច្រើន​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ពីព្រោះ​អ្នក​ផ្សេងទៀត​ជាច្រើន​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ការបង្ក្រាប​របស់​ពួកយោធា​ទៅលើ​ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​តំបន់ Aungban នៃ​រដ្ឋ Shan ភាគខាងត្បូង​មនុស្ស​យ៉ាងតិច ៨ នាក់​ត្រូវបាន​បាញ់សម្លាប់​នៅពេលដែល​ទាហាន​និង​ប៉ូលីស​បាន​បាញ់រះ​ដោយផ្ទាល់​ទៅកាន់​ហ្វូងមនុស្ស​ដែល​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​។ ក្រុមអ្នកតវ៉ា​ជាច្រើន​នាក់​ក៏បាន​រងរបួស​ធ្ងន់​ផងដែរ​ក្នុងពេល​បាញ់ប្រហារ​នោះ​។​

​យោងតាម​ប្រភព​ក្នុងស្រុក​ថា ការផ្ទុះអាវុធ​បានកើត​ឡើង​ប្រហែលជា​ម៉ោង​៩​ព្រឹក និង​បន្ត​រហូតដល់​ល្ងាច​។ ក្រុមប៉ូលិស​ស​ដែល​ស្លៀកពាក់​ស៊ីវិល​ស្ថិតក្នុង​ចំណោម​កម្លាំង​សន្តិសុខ​បាន​បាញ់​ទៅលើ​ហ្វូង​តវ៉ា​។ បុរស​ម្នាក់​ត្រូវបាន​បាញ់​ចំក្បាល​ត្រូវបាន​ទាញ​ចេញ​ដោយ​ទាហាន និង​ប៉ូលិស មុនពេល​គេ​ស្គាល់​អត្តសញ្ញាណ​។ អ្នក​តវា​ប្រហែលជា​២០​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ជាច្រើន​នាក់​របួស​៕

Loading...